ប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឱ្យមាន​ការ​ត្រៀមខ្លួន ឆ្លើយ​តប​ទៅ​នឹងការហ៊ុមព័ទ្ធ​ប្រេងរ៉ែ​ថ្មី របស់សហភាពអឺរ៉ុប

(VOVWORLD) - នៅថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឱ្យបណ្តាក្រុមហ៊ុនប្រេងនិងឧស្ម័នរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការហ៊ុមព័ទ្ធប្រេងរ៉ែនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប (EU)។
ប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឱ្យមាន​ការ​ត្រៀមខ្លួន ឆ្លើយ​តប​ទៅ​នឹងការហ៊ុមព័ទ្ធ​ប្រេងរ៉ែ​ថ្មី របស់សហភាពអឺរ៉ុប - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ AFP/TTXVN

ថ្លែងមតិនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ លោកប្រធានាធិបតី Putin បានបញ្ជាក់ថា នាប៉ុន្មានថ្ងៃមុននេះ សហភាពអឺរ៉ុបបានដាក់ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងការហ៊ុមព័ទ្ធប្រេងរ៉ែ។ បណ្តាក្រុមហ៊ុនក្នុងស្រុកចាំបាច់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងសេចក្តីសម្រេចនេះ។

យោងតាមប្រមុខរដ្ឋរុស្ស៊ី បរិមាណផលិតកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ីកំពុងតែកើនឡើង។ ចាប់តាំងពីដើមឆ្នាំ២០២២មក ការផលិតប្រេងបានកើនឡើងជាង ៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមានផលឧស្ម័នក្នុងរយៈពេល ៥ ខែដើមឆ្នាំមានការថយចុះបន្តិច។ លោកប្រធានាធិបតី Putinបានឲ្យដឹងថា ការផលិតប្រេងមានឧស្ម័នសើមនៅក្នុងខែមិថុនាឆ្នាំនេះ សម្រេចបាន ១០,៧ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺ ០,៥ លានបារ៉ែល ខ្ពស់ជាងខែមុន។ ប្រធានាធិបតីរុស្ស៊ីក៏បានព្រមានផងដែរថា ការដែលលោកខាងលិចបន្តដាក់វិធានការរឹតត្បិតលើរុស្ស៊ី អាចនាំមកនូវផលវិបាកដ៏មហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ