ប្រធានាធិបតីរុស្ស៊ីមានបំណងចង់សម្របសម្រួលជាមួយអ៊ុយក្រែនក្នុងការផ្តល់សញ្ជាតិ

(VOVWORLD) - នាថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរ ពូទីនបានធ្វើអត្ថាធិប្បាយអំពីសេចក្តីប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទាក់ទងនឹងការផ្តល់សញ្ជាតិរុស្ស៊ីដល់ប្រជាជនអ៊ុយក្រែនដោយអះអាងសារជាថ្មីម្តងទៀតថា ភាគីទាំងពីរអាចឈានដល់សម្រេចបានកិច្ចព្រមព្រៀង មួយ។
ប្រធានាធិបតីរុស្ស៊ីមានបំណងចង់សម្របសម្រួលជាមួយអ៊ុយក្រែនក្នុងការផ្តល់សញ្ជាតិ - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរពូទីន

ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរអាចឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ពីព្រោះទាំងពីរមានចំណុចរួមដូចគ្នាជា ច្រើន។ ប្រសិនបើប្រជាជនមានសញ្ជាតិដូចគ្នានោះ ទាំងជនជាតិរុស្ស៊ីនិងអ៊ុយ   ក្រែននឹងទទួលបានអត្ថប្រយោជន៍។ បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពូទីនអំពីការធ្វើឲ្យសាមញ្ញនូវការផ្ដល់លិខិតឆ្លងដែន  រុស្ស៊ីដល់ប្រជាជនអ៊ុយក្រែនទាំងមូលនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអះអាងថា មានតែប្រជាជនអ៊ុយក្រែនមួយចំនួនប៉ុណ្ណោះដែលចង់ទទួលបានសញ្ជាតិរុស្ស៊ី ហើយលោកបានលើកសំណើរជូនអាជ្ញាធរមានសមត្ថកិច្ចរុស្ស៊ីមិនគួរខ្ជះខ្ជាយពេលវេលាដើម្បីទាក់ទាញពលរដ្ឋអ៊ុយក្រែនដោយប្រើលិខិតឆ្លងដែនរុស្ស៊ីនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយលោក Volodymyr Zelenskiy ក៏បានស្នើផ្តល់សញ្ជាតិអ៊ុយក្រែនដល់ប្រជាជនរុស្ស៊ីផង  ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ