ប្រធានាធិបតីរុស្ស៊ីលោក V.Putin នឹងអានសារបស់សហព័ន្ធនៅថ្ងៃទី ២០ ខែកុម្ភៈ

(VOVWORLD) - ប្រធានាធិបតីរុស្សីលោក V.Putin នឹងអានសារលិខិតប្រចាំឆ្នាំនៅចំពោះមុខក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភារុស្ស៊ី) នៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខ។
ប្រធានាធិបតីរុស្ស៊ីលោក V.Putin នឹងអានសារបស់សហព័ន្ធនៅថ្ងៃទី ២០ ខែកុម្ភៈ - ảnh 1 ប្រធានាធិបតីរុស្សីលោក V.Putin

នាថ្ងៃទី ៨ ខែកុម្ភៈ លេខាសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីលោក D.Peskov បានឲ្យដឹងថា នាពេលបច្ចុប្បន្នទីតាំងដែលប្រារព្ធព្រឹត្តិការណ៍នេះមិនទាន់សម្រេចនោះឡើយទេ ប៉ុន្តែ លោក Putin កំពុងរៀបចំខ្លឹមសារនៃសារលិខិតហើយខុទ្ទកាល័យប្រធានាធិបតី និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក៏នឹងចូលរួមក្នុងការរៀបចំពិធីនេះផងដែរ។ សារលិខិតសហព័ន្ធជាឯកសារច្បាប់ផ្នែកនយោបាយគតិយុត្តដែលឆ្លុះបញ្ចាំងពីទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រុស្ស៊ីនាពេលអនាគត។ ខ្លឹមសារនេះរួមមាន ស្ថានភាពនយោបាយ សេដ្ឋកិច្ច និងមនោគមវិជ្ជាក៏ដូចជាសំណើជាក់ស្តែងស្តីពីការងារនីតិបញ្ញត្តិរបស់សភាទាំងពីរនៃរដ្ឋសភា រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ