ប្រធានាធិបតីលោក Trump គំរាមកំហែងដកអាមេរិកចេញពី WTO

(VOVWORLD) - នាថ្ងៃទី៣០ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកំហែងថា នឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនបើស្ថាប័ននេះមិនមានការកែសម្រួលឡើយ។ 

ឆ្លើយសម្ភាសន៍ទីភ្នាក់ងារ សារព័ត៌មាន Bloomberg លោក Trump បានសង្កត់ធ្ងន់ថា អាមេរិកត្រូវប្រតិបត្តិ ដោយវិសមភាពក្នុងពាណិជ្ជកម្មអន្តរជាតិ ហើយរិះគន់ WTO បានទុកឲ្យប្រការ នេះកើតមានឡើង។

        តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ឲ្យដឹងថា ការដែលអាមេរិកដកចេញពី WTO នឹងបំផ្លាញចោលគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថាននៃប្រព័ន្ធពាណិជ្ជ កម្មសកលដែលអាមេរិកបានរួមចំណែកស្ថាបនានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ