ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសុវត្ថភាពសំរាប់ប្រជាពលរដ្ឋ

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសុវត្ថភាពសំរាប់ប្រជាពលរដ្ឋ - ảnh 1
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសុវត្ថភាពសំរាប់ប្រជាពលរដ្ឋ (VNA)


(VOVworld) – នាថ្ងៃទី ១០ មិនា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Hwang
 Kyo-ahn បានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការប្រុងប្រយ័ត្នយោធានិងធានា
សន្តិសុខសំរាប់ប្រជាពលរដ្ឋ។ ក្នុងការចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារ
ជាតិ លោក  Han Min-koo ប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn បានស្នើ
ឲ្យកងទ័ពរក្សាស្ថានភាពប្រុងប្រយ័ត្ននៅកំរិតខ្ពស់ក្នុងកាលៈទេសៈដែលប្រទេស
កូរ៉េខាងជើងអាចប្រព្រឹត្តង្វើបង្ករឿងហេតុ។ ទន្ទឹមនឹងនោះ លោក Hwang ក៏បាន
 ចេញបទបញ្ជាសំរាប់រដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសនេះបង្កើនរាល់ការខំប្រឹងប្រែង
ជៀសវាងការប៉ះទង្គិចក្នុងការធ្វើបាតុកម្មលើវិថីទាក់ទិនដល់សាលក្រមរបស់តុលា
ការរដ្ឋធម្មនុញ្ញស្តីពីបណ្តេញចេញពីតំណែងរបស់ប្រធានាធិបតីលោកស្រី Park
Geun-hye ក៏ដូចជា ការផ្សព្វផ្សាយព័ត៌មានខុសឆ្គងដែលអាចធ្វើឲ្យស្ថាន ភាព
អាក្រក់ទៅៗ។ ប្រធានាធិបតីស្តីទីក៏បានបញ្ជាណែនាំរដ្ឋមន្ត្រីការបរទេស លោក
Yung Bung-se បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងប្រទេសដៃ គូនា
នាក្នុងការដោះស្រាយភារកិច្ចការទូតដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិយល់ ច្បាស់
លាស់អំពីគោលនយោបាយកិច្ចការបរទេសរបស់កូរ៉េខាងត្បូងគឹមិនប្រែ ប្រួល
បន្ទាប់ពីលោកស្រី Park Geun-hye ត្រូវបានបណ្តេញចេញពីដំណែងនោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ