ប្រធានាធិបតីស៊ីរីប្រកាសបន្តយុទ្ធនាការយោធាក្រោយពីដណ្ដើមយកវិញក្រុង Aleppo

ប្រធានាធិបតីស៊ីរីប្រកាសបន្តយុទ្ធនាការយោធាក្រោយពីដណ្ដើមយកវិញក្រុង Aleppo - ảnh 1
ទាហានស៊ីរីធ្វើការល្បាតនៅទីក្រុង Aleppo នាថ្ងៃទី១៤ ធ្នូ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៤ ធ្នូ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ប្រកាសថា
 សកម្មភាពយោធានឹងមិនបញ្ចប់នោះឡើយក្រោយពីកងទ័ពប្រទេសនេះដណ្ដើម
យកវិញនូវទីក្រុង Aleppo ហើយវាយបណ្ដេញក្រុមប្រដាប់អាវុធចេញពីទីក្រុងនេះ។
អញ្ជើញឆ្លើយសម្ភាសន៍លើកាណាល់ទូរទស្សន៍ NTV នោះ ប្រធានា ធិបតីលោក
 al-Assad ឲ្យដឹងថា សកម្មភាពយោធានឹងគ្រាន់តែបញ្ចប់នៅតំបន់ នានាដែលក្រុម
ឧទ្ទាមនិងក្រុមប្រដាប់អាវុធផ្ទេរប្រគល់អាវុធសំរាប់កងកម្លាំងរដ្ឋអំណាចស៊ីរី ហើយ
ដកចេញពីទីក្រុងនេះ។ថ្នាក់ដឹកនាំ Damascus ក៏បានក្រើន រំលឹកថា ការដែលអង្គការ
រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសធ្វើការវាយប្រហារទៅលើ ទីក្រុង Palmyra ដោយ
បរិមាណអាវុធនិងខ្មាន់កាំភ្លើងជាច្រើននោះបានសរឲ្យ ឃើញថា កងកម្លាំងភេរវ
កម្មនេះទទួលបានការគាំទ្រដោយផ្ទាល់ពីប្រទេសមួយ ចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ