ប្រធានាធិបតីហ្វីលីពីនមានសុវត្ថិភាពក្រោយពីករណីផ្ទុះនៅក្រុង Davao

(VOVworld) - អភិបាលរងទីក្រុង Davao លោក Paolo Duterte ឲ្យដឹងថា ឪពុក
របស់លោកជាប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក៏មានវត្តមាននៅទីក្រុង
 ប៉ែកខាងត្បូងប្រទេសនេះ នៅពេលកើតមានឡើងករណីផ្ទុះដែលបណ្ដាលឲ្យ
មនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់និង៦០នាក់ទៀតរងរបួសនាថ្ងៃទី២ កញ្ញា។
តាមលោក Paolo Duterte ថា ប្រធានាធិបតីលោក Rodrigo Duterte មានសុវត្ថិភាព
ហើយស្ថិតនៅក្នុងប៉ូស្តិ៍ប៉ូលីសមួយក្រោយពីករណីផ្ទុះ។តាមអ្នក នាំពាក្យកងទ័ព
ហ្វីលីពីនថា ករណីផ្ទុះនេះកើតមានឡើងនៅ ផ្សារតាមដងផ្លូវនៅ ខាងក្រៅ
សណ្ឋាគារប្រណិត Marco Polo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ