ប្រធានាធិបតីហ្វីលីពីនលោក Duterte ការពារសាលក្រមឆ្នាំ២០១៦ស្ដីពីសមុទ្រខាងកើត

(VOVWORLD) - លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ ទីក្រុងឡាអេដែលច្រានចោលការទាមទាររបស់ទីក្រុង ប៉េកាំងចំពោះផ្ទៃទឹកសឹងតែទាំងស្រុងនៅសមុទ្រខាងកើតនោះគឺ “មិនអាច សម្របសម្រួលបានឡើយ”។ 
ប្រធានាធិបតីហ្វីលីពីនលោក Duterte ការពារសាលក្រមឆ្នាំ២០១៦ស្ដីពីសមុទ្រខាងកើត - ảnh 1 ប្រធានាធិបតីហ្វីលីពីនលោក Rodgrigo Duterte អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥។ (រូបថត៖ UNTV)

នៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២២ កញ្ញា ប្រធានាធិបតីហ្វីលីពីនលោក Rodgrigo Duterte បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ក្នុងនោះ លោក ប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ ទីក្រុងឡាអេដែលច្រានចោលការទាមទាររបស់ទីក្រុង ប៉េកាំងចំពោះផ្ទៃទឹកសឹងតែទាំងស្រុងនៅសមុទ្រខាងកើតនោះគឺ “មិនអាច សម្របសម្រួលបានឡើយ”។ លោកបានអះអាងដែរថា ហ្វីលីពីន “បដិសេធ យ៉ាងម៉ឺងម៉ាត់នឹងការប៉ុនប៉ុងបំផ្លាញ” សាលក្រមនេះ។ លោកប្រធានាធិបតី Duterte ក៏បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានគាំទ្រសាល ក្រមឆ្នាំ២០១៦ ហើយស្វាគមន៍ការដែលប្រទេសកាន់តែច្រើនពីមួយថ្ងៃទៅ មួយថ្ងៃបានឡើងសម្លេងគាំទ្រសាលក្រមនោះផងដែរ ដោយសារវាជាជ័យ ជំនះនៃយុត្តិធម៌និងច្បាប់អន្តរជាតិ។

គួរជម្រាបបន្ថែមទៀតថា សាលក្រមឆ្នាំ២០១៦ស្ដីពីសមុទ្រខាងកើត គឺ ជាចំណែកមួយនៃច្បាប់អន្តរជាតិដែលត្រូវបានធ្វើឡើងដោយផ្អែកលើអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែល ក្នុងនោះតុលាការអាជ្ញាកណ្ដាលបានអះអាងថា ការទាមទារអធិបតេយ្យ ភាពស្ដីពី “ខ្សែបន្ទាត់៩ត្រេ” របស់ចិនគឺគ្មានមូលដ្ឋានច្បាប់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ