ប្រធានាធិបតីហ្វីលីពីនអំពាវនាវឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងអំពើពុករលួយ

(VOVWORLD) -លោកប្រធានាធិបតីហ្វីលីពីនបានសង្កត់ធ្ងន់ថាការរត់ពន្ធគ្រឿងញៀននឹងមិនអាចថយចុះឡើយ ប្រសិនបើស្ថានភាពអំពើពុករលួយនៅតែកើតមានឡើង ហើយបង្កើតឱ្យមានចន្លោះប្រហោងសម្រាប់សកម្មភាពឧក្រិដ្ឋកម្ម។
ប្រធានាធិបតីហ្វីលីពីនអំពាវនាវឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងអំពើពុករលួយ - ảnh 1 ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកក្កដា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសន្យាបន្តអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងការ រត់ពន្ធគ្រឿងញៀន និងអំពើពុករលួយ។ អញ្ជើញថ្លែងសារលិខិតជាតិលើកទី ៤ ទៅកាន់រដ្ឋសភានោះ លោក Duterte បានដាស់តឿនជាថ្មីម្ដង់ទៀតទៅកាន់ សមាជិក សមាជិការសភាឲ្យអនុម័តលើច្បាប់ស្ដីពីការអនុញ្ញាតឱ្យអនុវត្តទោសប្រហារជីវិត ព្រមទាំងអះអាងថា រាល់សកម្មភាពរត់ពន្ធគ្រឿងញៀន និងអំពើពុករលួយនៅតែកើតមានឡើងនៅប្រទេសខ្លួន។ លោក Duterte បានសង្កត់ធ្ងន់ថា ការរត់ពន្ធគ្រឿងញៀននៅតែបន្តកើតមានឡើង ខណៈដែលអំពើពុករលួយមិនទាន់បានលុបចោល ហើយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងក្រម សីលធម៌របស់រដ្ឋអំណាច។ លោកប្រធានាធិបតីហ្វីលីពីនបានសង្កត់ធ្ងន់ថាការរត់ពន្ធគ្រឿងញៀននឹងមិនអាចថយចុះឡើយ ប្រសិនបើស្ថានភាពអំពើពុករលួយនៅតែកើតមានឡើង ហើយបង្កើតឱ្យមានចន្លោះប្រហោងសម្រាប់សកម្មភាពឧក្រិដ្ឋកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ