ប្រធានាធិបតីអាមេរិកជឿជាក់ថា៖ មេដឹកនាំកូរ៉េខាងជើងចង់មានអនាគតផ្សេងមួយសំរាប់ប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី ៥ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែង ក្តីសង្ឃឹមថា៖ ស.ប.ប.ក. នឹងបន្តឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរ ព្រមទាំង ជឿជាក់ថា៖ ថ្នាក់ដឹកនាំ Kim Jong-un ចង់មានអនាគតផ្សេងសំរាប់ប្រទេស ជាតិ។
ប្រធានាធិបតីអាមេរិកជឿជាក់ថា៖ មេដឹកនាំកូរ៉េខាងជើងចង់មានអនាគតផ្សេងមួយសំរាប់ប្រទេសជាតិ - ảnh 1 ប្រធានាធិបតីអាមេរិកជឿជាក់ថា៖ មេដឹកនាំកូរ៉េខាងជើងចង់មានអនាគតផ្សេងមួយសំរាប់ប្រទេសជាតិ

នាថ្ងៃទី ៥ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែង ក្តីសង្ឃឹមថា៖ ស.ប.ប.ក. នឹងបន្តឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរ ព្រមទាំង ជឿជាក់ថា៖ ថ្នាក់ដឹកនាំ Kim Jong-un ចង់មានអនាគតផ្សេងសំរាប់ប្រទេសជាតិ។ ថ្លែងមតិជាមួយអ្នកយកព័ត៌មានប្រធានាធិបតីអាមេរិកបានអះអាងថា៖ លោកបានមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ Kim Jong-un នៅជំនួបកំពូលនៅសឹង្ហបុរីនាខែមិថុនាកន្លងទៅ។ ក្រៅពីនោះ ប្រធានាធិបតី Donald Trump បាន សង្កត់ធ្ងន់ថា៖ អស់រយៈពេល ៨ ខែកន្លងទៅ ស.ប.ប.ក. មិនដំណើរការបាញ់កាំ ជ្រួចឬធ្វើពិសោធន៍នុយក្លេអ៊ែរណាមួយឡើយ។ ប៉ុន្តែ គ្មានអ្វីធានាបានថា ព្យុងយ៉ាងមិនចាប់ផ្តើមសកម្មភាពនេះឡើងវិញឡើយ។ ប្រសិនបើប្រការកើតមានឡើង លោក Donald Trump នឹងមិនពេញចិត្តទេ។ នាថ្ងៃដដែល លើគេហទំព័រសង្គម Twitter ក្នុងដំណើរទៅបំពេញទស្សកិច្ចនៅព្យុងយ៉ាង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា៖ ប្រធានាធិបតីអាមេរិកជឿកជាក់ទៅលើថ្នាក់ដឹកនាំកូរ៉េខាងជើងចង់ឲ្យមានអនាគតល្អប្រសើរមួយសំរាប់ប្រជាជនកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ