ប្រធានាធិបតីអាមេរិកនិងអ៊ីរ៉ង់ចេញសេចក្ដីប្រកាសខ្វែងគំនិតគ្នាអំពីបទហ៊ុំព័ទ្ធ

(VOVWORLD) -ថ្នាក់ដឹកនាំអ៊ីរ៉ង់បានថ្លែងដូច្នេះ ខណៈដែលលោកកំពុងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកនិងអ៊ីរ៉ង់ចេញសេចក្ដីប្រកាសខ្វែងគំនិតគ្នាអំពីបទហ៊ុំព័ទ្ធ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ TTXVN)

នាថ្ងៃតី ២៧ ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានឲ្យដឹងថា សហរដ្ឋអាមេរិកបានស្នើ ឲ្យ ដកទណ្ឌកម្មទាំងអស់លើប្រទេសនេះដើម្បីជាថ្នូរនឹងកិច្ចចរចា ប៉ុន្តែទីក្រុងតេអេរ៉ង់មិនបានទទួលយកសំណើរនេះឡើយ។ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានថ្លែងដូច្នេះ ខណៈដែលលោកកំពុងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

ក្នុងពេលនោះ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកបានច្រានចោលសំណើរបស់ក្រុងតេអេរ៉ង់ស្ដីពីការដករាល់បទដាក់ទណ្ឌកម្ម ដើម្បីជាថ្នូរនឹងការចរចា។ សេដ្ឋក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាមេរិកគឺផ្ទុយស្រឡះពីសេចក្តីប្រកាសរបស់ប្រធានាធិបតី លោក Hassan Rouhani នាថ្ងៃដដែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ