ប្រធានាធិបតីអាមេរិកផ្ញើសារលិខិតទៅកាន់ថ្នាក់ដឹកនាំ ស.ប.ប.ក

(VOVWORLD) -លោក Kim Jong-un បានសម្ដែងនូវក្ដីពេញចិត្ត ដោយនិយាយថា សារលិខិតនេះមាន "ខ្លឹមសារដ៏អស្ចារ្យ" ហើយបន្តថា លោកនឹងពិចារណាអំពី "សេចក្តីសម្រេចនយោបាយ" និង "ភាពក្លាហាន" របស់ថ្នាក់ដឹកនាំអាមេរិក។
ប្រធានាធិបតីអាមេរិកផ្ញើសារលិខិតទៅកាន់ថ្នាក់ដឹកនាំ ស.ប.ប.ក - ảnh 1ប្រធាននៃស.ប.ប.ក ប្រធានបក្សពលករ ស.ប.ប.ក លោក Kim Jong-un (រូបថត: REUTERS)

នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកណ្ដាល ស.ប.ប.ក (KCNA) បានជូនដំណឹងថា ប្រធាននៃស.ប.ប.ក ប្រធានបក្សពលករ ស.ប.ប.ក លោក Kim Jong-un ទទួលបានសំបុត្រមួយច្បាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ។

លោក Kim Jong-un បានសម្ដែងនូវក្ដីពេញចិត្ត ដោយនិយាយថា សារលិខិតនេះមាន "ខ្លឹមសារដ៏អស្ចារ្យ" ហើយបន្តថា លោកនឹងពិចារណាអំពី "សេចក្តីសម្រេចនយោបាយ" និង "ភាពក្លាហាន" របស់ថ្នាក់ដឹកនាំអាមេរិក។

មុននេះ កាលពីថ្ងៃទី ២១ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានពន្យាពេលដាក់ទណ្ឌកម្មលើ ស.ប.ប.ក បន្ថែម ១ ឆ្នាំ ទៀត ដោយសារការគំរាមកំហែង "មិនប្រក្រតី និងពិសេស" ពីអាវុធ នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ក្នុងសេចក្ដីប្រកាស ដែលផ្ញើទៅកាន់រដ្ឋសភាអាមេរិកនោះ លោក Donald Trump បានឲ្យដឹងថា នឹងបន្ត ស្ថានភាពអាសន្នជាតិ ដែលទាក់ទិននឹងបញ្ហា ស.ប.ប.ក ដោយធ្លាប់បានប្រកាសក្នុងអនុក្រឹតលេខ ១៣៤៦៦ កាលពីខែមិថុនា ឆ្នាំ ២០០៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ