ប្រធានាធិបតីអាមេរិកមានបំណងចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៣ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាលោកមានបំណងចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី។
ប្រធានាធិបតីអាមេរិកមានបំណងចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំអាមេរិករូបនេះក៏បានឲ្យដឹងថាវត្តមានរបស់ទីក្រុងម៉ូស្គូក្នុងទ្រង់ទ្រាយ G7 ទាមទារត្រូវមាន “ផ្នត់គំនិតដ៏ត្រឹមត្រូវ” ហើយចំណុចនេះនឹងអនុញ្ញាតឱ្យដោះស្រាយបញ្ហាជាច្រើនផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានបានដកស្រង់សម្តីលោក Trump ថា“ ខ្ញុំចង់បានសន្ធិសញ្ញានុយក្លេអ៊ែរមួយពីព្រោះនេះគឺជាបញ្ហាធំបំផុតដែលកំពុងដំណើរការនៅលើពិភពលោក” ។

មុននេះទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចារស្តីពីការ គ្រប់គ្រងអាវុធជាមួយរុស្ស៊ីនាពេលឆាប់ៗនេះ។ យោងតាមលោក Robert O’Brien សេតវិមានបានប្រមូលក្រុមអ្នកចរចាមួយក្រុមដើម្បីឈានទៅរកការដោះស្រាយជំលោះចំពោះសន្ធិសញ្ញាស្តីពីការកាត់បន្ថយនិងការដាក់កំហិតលើអាវុធវាយប្រហារយុទ្ធសាស្ត្រ (START-3) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ