ប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតឡើងវិញសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២០

(VOVWORLD) -   នាថ្ងៃទី ១៨ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសំរាប់ការបោះឆ្នោតប្រធា នាធិបតីនៅឆ្នាំ ២០២០ នៅពហុកីឡាដ្ឋានមួយនៅទីក្រុង Orlando រដ្ឋ Florida។ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកគាំទ្រលោកជាង ២០.០០០ នាក់។
ប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតឡើងវិញសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២០ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្លែងទៅកាន់អ្នកគាំទ្រជាច្រើនយ៉ាងកុះករ លោក Donald Trump បន្តសន្យាថានឹងបង្កើតមូលដ្ឋានគ្រឹះដើម្បីកសាងប្រទេសអាមេរិកដ៏ខ្លាំងក្លាថែមទៀត។ មុនពេលព្រឹត្តិការណ៍នេះ លោក Donald Trump បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ ដែលង្ហាញពីការគាំទ្ររបស់លោកចំពោះជាតិនិយមនិងប្រជានិយម។ នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៨ ខែមិថុនាកន្លងទៅ លោក Trump បានរិះគន់សហភាពអឺរ៉ុបចំពោះអ្វីៗដែលលោកចាត់ទុកថាការកាន់កាប់រូបិយប័ណ្ណអាចនាំឱ្យមានភាពវិសមភាពក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិងបណ្តាប្រទេសជាដៃគូអឺរ៉ុបផងដែរ។ រីឯបញ្ហាជនចំណាកស្រុកនៅតែជាចំណុចសំខាន់នៃគោលនយោបាយរបស់ថ្នាក់ដឹកនាំអាមេរិករូបនេះ ហើយលោក Trump ប្រកាសថាលោកមានគោលបំណងចង់បណ្តេញជនចំណាកស្រុកខុសច្បាប់រាប់លាន    នាក់ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ