ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រឹត្យគ្រប់គ្រងបណ្ដាញសង្គម

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៨ ខែឧសភា បាន ចុះហត្ថលេខាលើក្រឹត្យនីតិប្រតិបត្តិ សំដៅពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងបណ្ដាញសង្គម។
ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រឹត្យគ្រប់គ្រងបណ្ដាញសង្គម - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ TTXVN)

ថ្លែងទៅកាន់អ្នកយកព័ត៌មាន ប្រ ធានាធិបតី លោក Trump បានលើកច្បាស់ថា “ថ្ងៃនេះយើងការពារសេរីភាពក្នុងការបញ្ចេញមតិ ឲ្យរួចផុតពីគ្រោះថ្នាក់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក”។ ប្រធានាធិបតី លោក Trump ក៏បានចោទប្រកាន់ក្រុមហ៊ុនបណ្ដាញសង្គមពីបទរំលោភបំពានលើសិទ្ធិ“ត្រួតពិនិត្យ រឹតត្បិត កែសម្រួល តំរង់ទិសដៅ លាក់បាំងនិងរាំងស្កាត់” នៃទម្រង់បង្ហោះព័ត៌មានភាគច្រើនរវាងបុគ្គល ឬរវាងទស្សនិកជនក្នុង សហគមន៍។

មុននេះ កាលពីថ្ងៃទី ២៥ ខែឧសភា ប្រធានាធិបតី លោក Trump បានគំរាមថា នឹងគ្រប់គ្រងឬបិទដំណើរការរបស់ក្រុមហ៊ុនបណ្ដាញសង្គមនានា បន្ទាប់ពីបណ្ដាញសង្គម Twitter បានដាក់សញ្ញាព្រមាន ទៅលើសារចំនួន ២ ដែលម្ចាស់សេតវិមានរូបនេះបាន បង្ហោះ ដើម្បីទស្សនិកជនត្រួតពិនិត្យព័ត៌មាននេះឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ