ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រទេសចតុភាគី

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាប្រធានកិច្ចប្រជុំទល់មុខលើកដំបូងរបស់មេដឹកនាំក្រុមប្រទេសចតុភាគី នៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (អាមេរិក)។  

ក្រៅពីលោកប្រធានាធិបតីអាមេរិក កិច្ចប្រជុំនេះនឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកញ្ញាខាងមុខនេះ។  មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកម្នាក់បានឲ្យដឹងថា ការចូលរួមនិងការដឹកនាំកិច្ចប្រជុំនេះ បានបង្ហាញពីអាទិភាពរបស់អាមេរិកក្នុងការធ្វើអន្តរាគមន៍ចូលក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក រួមទាំងតាមរយៈយន្តការពហុភាគីថ្មី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសតវត្សរ៍ទី២១។ មេដឹកនាំក្រុមប្រទេសចតុភាគី នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងការឆ្លើយតបនឹងជំងឺកូវីដ១៩ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើតទំនាក់ទំនងភាពជាដៃគូក្នុងវិស័យបច្ចេកវិទ្យាទើបលេចចេញ និងលំហរអ៊ីនធឺណិត ក៏ដូចជាការជំរុញតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ