ប្រធានាធិបតីអាមេរិកលោក Joe Biden​ចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅមជ្ឈិមបូព៌ា

(VOVWORLD) - នៅថ្ងៃទី ១៤ ខែកក្កដា លោក Biden នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ប្រធានាធិបតីលោក Isaac Herzog និងមេដឹកនាំបក្សប្រឆាំងក្នុងសភាអ៊ីស្រាអែលលោក Benjamin Netanyahu។
ប្រធានាធិបតីអាមេរិកលោក Joe Biden​ចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅមជ្ឈិមបូព៌ា - ảnh 1ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog (ឆ្វេង) និងនាយករដ្ឋមន្ត្រី Yair Lapid (ស្តាំ) ស្វាគមន៍ប្រធានាធិបតីអាមេរិក Joe Biden (កណ្តាល) ̣ (រូបថតរបស់ VNA)

នារសៀលថ្ងៃទី ១៣ ខែកក្កដា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិក លោក Joe Biden បានអញ្ជើញទៅដល់ប្រទេសអ៊ីស្រាអែល ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់មជ្ឈិមបូព៌ាក្នុងនាមជាប្រធានាធិបតីអាមេរិក។ លោក Biden ត្រូវបានអមដំណើរដោយមន្ត្រីសេតវិមានប្រមាណ ៥០ នាក់ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរងទទួលបន្ទុកផ្នែកសន្តិសុខតាមអ៊ីនធឺណិតលោកស្រី Anne Neuberger ។

តាមផែនការ នៅថ្ងៃទី ១៤ ខែកក្កដា លោក Biden នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ប្រធានាធិបតីលោក Isaac Herzog និងមេដឹកនាំបក្សប្រឆាំងក្នុងសភាអ៊ីស្រាអែលលោក Benjamin Netanyahu។ បន្ទាប់មកទៀត លោក Biden នឹងចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណែត ដែលបានរៀបចំឡើងជាលើកដំបូង ដោយមានឈ្មោះថា I2U2 ដោយមានការចូលរួមពីមេដឹកនាំសហរដ្ឋអាមេរិក អ៊ីស្រាអែល ឥណ្ឌា និងអារ៉ាប់រួម (UAE)។ នាថ្ងៃទី ១៥ ខែកក្កដា លោក Biden នឹងជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas មុនពេលឡើងយន្តហោះ Air Force One ទៅកាន់អារ៉ាប៊ីសាអូឌីតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ