ប្រធានាធិបតីអាមេរិកលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក របស់ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo

(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថែមទៀតថា រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo នឹងទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក នាពេលឆាប់ៗខាងមុខ។
ប្រធានាធិបតីអាមេរិកលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក របស់ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (ឆ្វេង) ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី 9 ខែឧសភា។ រូបថត: YONHAP / TTXVN

នាថ្ងៃទី ២៤ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងនាចុងសប្ដាហ៍នេះ របស់ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo ព្រមទាំងរិះគន់ចិនអំពីការខិតខំប្រឹងប្រែងក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថែមទៀតថា រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo នឹងទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក នាពេលឆាប់ៗខាងមុខ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនត្រូវបានដោះស្រាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ