ប្រធានាធិបតីអាមេរិកសង្ឃឹមថានឹងជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងម្តងទៀត

(VOVWORLD) - នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោកមានជំនួបដ៏គួរឲ្យចាប់អារម្មណ៍ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកាលពីចុងសប្តាហ៍កន្លងទៅ ហើយលោករំពឹងថានឹងជួបថ្នាក់ដឹកនាំរូបនេះសារជាថ្មីម្តងទៀតនាពេលឆាប់ៗ។
ប្រធានាធិបតីអាមេរិកសង្ឃឹមថានឹងជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងម្តងទៀត - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន នៅតំបន់គ្មានយោធា (DMZ)

ការប្រកាសដូចខាងលើនេះ ត្រូវបានម្ចាស់សេតវិមានលើកឡើងក្រោយពីរយៈពេល ១ ថ្ងៃ ដែលលោក Trump និងលោកគីមជុងអ៊ុន បានជួបគ្នាដោយចៃដន្យក្នុងរយៈពេលជិត ១ ម៉ោងនៅតំបន់គ្មានយោធា (DMZ) ហើយភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើកិច្ចចរចារក្រោយពីកិច្ចចរចានុយក្លេអ៊ែរត្រូវបានផ្អាកកាលពី ដើមឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ