ប្រធានាធិបតីអាមេរិកស្នើឲ្យគណៈរដ្ឋមន្ត្រីទប់ស្កាត់ជំលោះនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

(VOVWORLD) -  នាថ្ងៃទី ១៩ តុលា អ្នកពិគ្រោះយោបល់សន្តិសុខជាតិអាមេរិក លោក H.R. McMaster បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន បញ្ជាគណៈរដ្ឋមន្ត្រីទប់ស្កាត់ជំលោះជាមួយរុស្ស៊ីហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេ ភាគី។
ប្រធានាធិបតីអាមេរិកស្នើឲ្យគណៈរដ្ឋមន្ត្រីទប់ស្កាត់ជំលោះនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី  - ảnh 1 ប្រធានាធិបតីអាមេរិកស្នើឲ្យគណៈរដ្ឋមន្ត្រីទប់ស្កាត់ជំលោះនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី 

(VOVworld) – នាថ្ងៃទី ១៩ តុលា អ្នកពិគ្រោះយោបល់សន្តិសុខជាតិអាមេរិក លោក H.R. McMaster បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន បញ្ជាគណៈរដ្ឋមន្ត្រីទប់ស្កាត់ជំលោះជាមួយរុស្ស៊ីហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេ ភាគី។ ថ្លែងមតិនៅវ៉ាស៊ីនតោន លោក McMaster បានលើកច្បាស់ថា៖ ប្រធានាធិបតី Trump បានបញ្ជាដ៏ច្បាស់លាស់អំពីទំនាក់ទំនងជាមួយរុស្ស៊ី។ តាមនោះ ទោះបីជាមាន ទស្សនៈរឹងមាំចំពោះបញ្ហានៅមជ្ឈឹមបូព៌ារនិងអ៊ុយក្រែនក្តី ប៉ុន្តែ លោក Trump មាន បំណងធានាទប់ស្កាត់ជំលោះណាក៏ដោយជាមួយរុស្ស៊ីក៏ដូចជាជំរុញវិស័យសហប្រតិប ត្តិការនានាជាមួយម៉ូស្គូ ជាឧទាហរណ៍ បញ្ហាលើឧបទ្វីបកូរ៉េ។ តាមលោក McMaster ថា៖ រុស្ស៊ីអាចដើរតួនាទីសកម្មចំពោះការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងកិច្ចសហការយុទ្ធនាការណ៍របស់សហគមន៍អន្តរជាតិសំដៅបង្កើនសម្ពាធទៅលើកូរ៉េខាងជើង ចាប់ បង្ខំឲ្យប្រទេសនេះត្រូវផ្លាស់ប្តូរទិសដៅ ហើយចាត់ទុកនេះគឺជាឱកាសចុងក្រោយដើម្បី ជៀសវាងផលវិបាកដ៏ធ្ងន់ធ្ងរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ