ប្រធានាធិបតីអាមេរិកអញ្ជើញចូលរួមកិច្ចប្រជុំ G7 តាមប្រព័ន្ធវីដេអូ

(VOVWORLD) - នេះនឹងជាកិច្ចប្រជុំកំពូល G7 លើកដំបូងគិតចាប់តាំង ពីខែមេសាឆ្នាំ២០២០មក។ 
ប្រធានាធិបតីអាមេរិកអញ្ជើញចូលរួមកិច្ចប្រជុំ G7 តាមប្រព័ន្ធវីដេអូ - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី១៤ កុម្ភៈ សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មអភិវឌ្ឍខ្លាំងជាងគេ (G7) ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២០ កុម្ភៈ ខាងមុខ ដោយមានរបៀបវារៈផ្ដោតសំខាន់ទៅលើបញ្ហាជម្ងឺរាតត្បាត Covid-19 និង ស្ថានភាពសេដ្ឋកិច្ចពិភពលោក។ នេះនឹងជាកិច្ចប្រជុំកំពូល G7 លើកដំបូងគិតចាប់ តាំងពីខែមេសាឆ្នាំ២០២០មក។ សេចក្ដីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា នេះ ជាឱកាសដើម្បីលោក Biden ពិភាក្សាអំពីផែនការឆ្លើយតបនឹងជម្ងឺ Covid-19 និងស្ដារ សេដ្ឋកិច្ចសកលឡើងវិញ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺនេះ។ តាមនោះ លោក Biden បានផ្ដោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចជា វិធីឆ្លើយ តបជាសកលចំពោះសកម្មភាពផលិតនិងចែក ចាយវ៉ាក់សាំងការពារ Covid-19 ក៏ដូច ជាការរក្សាកិច្ចខិតខំប្រឹងប្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ដោយជម្ងឺរាតត្បាតនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ