ប្រធានាធិបតីអាមេរិកអបអរសាទរចំពោះការដែលតុលាករកំពូលអនុញ្ញាតឲ្យអនុវត្តក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុក

(VOVWORLD) -នាថ្ងៃទី ២៦ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trumpបានអបអរសាទរចំពោះការដែលតុលាការកំពូលនៃប្រទេសនេះសម្រេចចិត្តត្រួតពិនិត្យលើលក្ខណៈគតិយុត្តនៃក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុក
ប្រធានាធិបតីអាមេរិកអបអរសាទរចំពោះការដែលតុលាករកំពូលអនុញ្ញាតឲ្យអនុវត្តក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុក - ảnh 1ប្រធានាធិបតីអាមេរិកអបអរសាទរចំពោះការដែលតុលាករកំពូលអនុញ្ញាតឲ្យអនុវត្តក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុក 

នាថ្ងៃទី ២៦ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trumpបានអបអរសាទរចំពោះការដែលតុលាការកំពូលនៃប្រទេសនេះសម្រេចចិត្តត្រួតពិនិត្យលើលក្ខណៈគតិយុត្តនៃក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុកចំពោះប្រទេសឥស្លាមចំនួន ៦ និងជនភៀសខ្លួនទាំងអស់ រួមទាំងអនុញ្ញាតឱ្យដំណើរការមួយផ្នែកនៃក្រិត្យនេះនាពេលបច្ចុប្បន្ន។នៅក្នុងសេចក្តីប្រកាសចេញផ្សាយដោយសេតវិមាន លោក Trumpបានសង្កត់ធ្ងន់ថាសេចក្ដីម្រេចចិត្តពោលខាងលើរបស់តុលាការកំពូលគឺជាជ័យជំនះយ៉ាងច្បាស់លាស់ចំពោះសន្តិសុខជាតិ។ លោក Trump បានចាត់ទុកសេចក្ដីសម្រេចចិត្តនេះជាឧបករណ៍មួយដើម្បីជួយឲ្យលោកអាចការពារអាមេរិកប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីតុលាការកំពូលអាមេរិកនាំចេញសេចក្ដីសម្រេចចិត្តពោលខាងលើ ក្រសួងសន្តិសុខផ្ទៃក្នុងនៃប្រទេសនេះបានអះអាងថានឹងអនុវត្តក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុកបណ្តោះអាសន្ននេះរបស់រដ្ឋាភិបាល Trump ប្រកបដោយប្រសិទ្ធភាពនិងបើកចំហ។

     បន្ទាប់នោះ យេម៉ែនជា ប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ដោយ ក្រឹត្យរបស់រដ្ឋាភិបាល Trump បានសម្ដែងការខកចិត្តចំពោះសេចក្ដីសម្រេចចិត្តរបស់តុលាការកំពូលសហរដ្ឋអាមេរិក។ លោក Ahmed al-Nasi ទីភ្នាក់ងារនៃក្រសួងទទួលបន្ទុកបណ្ដាបញ្ហាស្ដីពីជនស្នាក់នៅឯបរទេសយេម៉ែនបានឲ្យដឹងថា សេចក្ដីសម្រេចចិត្តពោលខាងលើនឹងមិនមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងលិទ្ធិជ្រុលនិយមឡើយ ផ្ទុយទៅវិញវានឹងធ្វើឲ្យបណ្ដាប្រទេសឥស្លាមដែលពាក់ព័ន្ធនឹងមានអារម្មណ៍ថាពួកគេកំពុងក្លាយទៅជាមុខសញ្ញា។

      ក្រិត្យដាក់កំហិតចំពោះជនចំណាកស្រុកត្រូវបានប្រធានាធិបតី Donald Trump ចុះហត្ថលេខាកាលពីថ្ងៃទី ៦ មិនា ដោយហាមឃាត់ពលរដ្ឋនៃប្រទេសចំនួន ៦ ក្នុងនោះភាគច្រើនគឺជាជនឥស្លាមដែលរួមមាន៖ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរីនិងយេម៉ែន ចូលអាមេរិកក្នុងរយៈពេល ៩០ ថ្ងៃនិងផ្អាកការអនុញ្ញាតឱ្យជនភៀសខ្លួនចូលក្នុងអាមេរិកក្នុងរយៈពេល ១២០ ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ