ប្រធានាធិបតីអ៊ុយក្រែនច្រានចោលការជាប់ពាក់ព័ន្ធនឹងរឿងបោះឆ្នោត សហរដ្ឋអាមេរិក

(VOVWORLD) -ថ្នាក់ដឹកនាំ អ៊ុយក្រែនបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេសអំពីការចោទប្រកាន់ ដែលនាំឱ្យមានការស៊ើបអង្កេតចោទប្រកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីអ៊ុយក្រែនច្រានចោលការជាប់ពាក់ព័ន្ធនឹងរឿងបោះឆ្នោត សហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy (រូបថត៖ vnanet.vn)

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានច្រានចោលព័ត៌មាន ដែលចាត់ទុកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យលោកធ្វើការស៊ើបអង្កេតលើអតីតអនុប្រធានាធិបតី លោក Joe Biden ដែលជាបេក្ខជនលេចធ្លោមួយរូប នៃគណបក្សប្រជាធិបតេយ្យនាឆ្នាំ ២០២០។ នេះជាលើកដំបូងហើយ ដែលថ្នាក់ដឹកនាំ អ៊ុយក្រែនបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេសអំពីការចោទប្រកាន់ ដែលនាំឱ្យមានការស៊ើបអង្កេតចោទប្រកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន។

ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) នៅខុទ្ទកាល័យប្រធានាធិបតីនៅទីក្រុង គៀវនាថ្ងៃទី ៥ ខែតុលា ប្រធានាធិបតី លោក Volodymyr Zelenskiy បានលើកច្បាស់ថា លោកមិនដែលរងសម្ពាធ ហើយមិនព្រមទទួលយកលក្ខខណ្ឌដើម្បីអនុវត្តន៍កិច្ចប្រជុំកំពូលជាមួយលោក Donald Trump ឬដើម្បីដោះដូរនឹងរឿងលក់ដូរអាវុធប្រឆាំងរថគ្រោះ  Javelin ឲ្យទីក្រុងគៀវឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ