ប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាក់ស្តែងជាមួយបេសកជនអាមេរិក
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងទីប្រឹក្សា Jared Kushner ប្រកបដោយភាពជាក់ស្តែងនិងមានចរិតលក្ខណៈស្ថាបនា។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ REUTERS) |
ជំនួបនេះបានកើតឡើងនៅពេលដែលវង់ចរចារវាងគណៈប្រតិភូអ៊ុយក្រែន និងបេសកជនអាមេរិកនៅរដ្ឋ Florida បានចូលដល់ថ្ងៃទីបី។
នៅលើបណ្តាញសង្គម X លោក Volodymyr Zelensky បានលើកច្បាស់ថា៖ “អ៊ុយក្រែនបញ្ជាក់ថា ខ្លួននឹងបន្តសហការដោយស្មោះត្រង់ជាមួយភាគីអាមេរិក ដើម្បីសម្រេចបាននូវសន្តិភាពដ៏ពិតប្រាកដ” ហើយបានប្រកាសថា គណៈប្រតិភូអ៊ុយក្រែន និងបេសកជនរបស់ប្រធានាធិបតី Trump បានព្រមព្រៀងគ្នាលើជំហានបន្ទាប់ និងទម្រង់នៃការចរចានាពេលខាងមុខជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកប្រធានាធិបតី Zelensky ក៏បានបន្ថែមថា ជំនួបសន្ទនាតាមទូរស័ព្ទនេះផ្តោតលើបញ្ហាសំខាន់ៗ ដែលអាចធានាបាននូវការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់អ៊ុយក្រែននៅក្នុងការចរចាថា រាល់ជំហានណាមួយដើម្បីសម្រេចបានសន្តិភាព សន្តិសុខ និងការកសាងឡើងវិញសម្រាប់អ៊ុយក្រែន ត្រូវតែអាចធ្វើទៅបាន និងអាចអនុវត្តបានក្នុងស្ថានភាពជាក់ស្តែង៕