ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាណាដាដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ

(VOVWORLD) - ខុទ្ទកាល័យសារព័ត៌មាននៃប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី ៣ ខែកក្តដាបានឲ្យដឹងថា ប្រធានាធិបតីប្រទេសនេះ លោក Volodymyr Zelenskiy និងនាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau សម្រេចបាននូវកិច្ចព្រមព្រៀងមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចចរចាក្នុងទីក្រុង Toronto ។
ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាណាដាដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1 ប្រធានាធិបតីប្រទេសនេះ លោក Volodymyr Zelenskiy

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Zelenskiy បានលើកច្បាស់ថា "ខ្ញុំគិតថាយើងខ្ញុំបានឯកភាពលើការផ្គត់ផ្គង់រថក្រោះនិងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ"។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Trudeau បានបញ្ជាក់អំពីផែនការជួយគាំទ្រអ៊ុយក្រែនក្នុងវិស័យការពារជាតិ ហើយលោកបន្តទៀតថាលោកបានបញ្ចូលបន្ថែមទីក្រុង Kiev ចូលទៅក្នុងបញ្ជីអតិថិជនទិញអាវុធរបស់កាណាដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ