ប្រធានាធិបតីអាហ្វហ្គានីស្ថានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកអំពីការដកកងទ័ព

(VOVWORLD) - ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ghani បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ 
ប្រធានាធិបតីអាហ្វហ្គានីស្ថានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកអំពីការដកកងទ័ព - ảnh 1ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ក្នុងពេលជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែមេសា (រូបថត៖ AFP / VNA)

ខុទ្ទកាល័យប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani កាលពីថ្ងៃទី ១៥ ខែមេសា បានឲ្យដឹងថា លោក Ghani បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងកាប៊ុល (Kabul) អំពីការដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានប្រធានាធិបតីអាហ្គានីស្ថាន លោក Ghani បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតី Ghani ក៏បានអះអាងថា អាហ្វហ្គានីស្ថានគោរពសេចក្តីសម្រេចចិត្តនាពេលថ្មីៗនេះរបស់សមភាគីអាមេរិក ក្នុងការដកកងទ័ពឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ហើយទីក្រុងកាប៊ុលនឹងធានានូវដំណើរការផ្ទេរប្តូរឲ្យបានយ៉ាងរលូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ