ប្រធានាធិបតីអេហ្ស៊ីបចូលរួមកិច្ចប្រជុំយ៉ាងសំខាន់ស្តីពីបញ្ហាក្នុងតំបន់

(VOVWORLD) -  កម្មវិធីទាំងពីរបានប្រព្រឹត្តិទៅនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភានេះ។

នាថ្ងៃទី១៦ ខែឧសភា ប្រធានាធិបតីអេហ្ស៉ីបលោក Abdel-Fattah El-Siti បានអញ្ជើញទៅដល់ប្រទេសបារាំង ដើម្បីចូលរួមកិច្ចសន្និសីទParis ស្តីពីការគាំទ្រដំណើរការអន្តរកាលរបស់ស៊ូដង់ និងចូលរួមកិច្ចប្រជុំកំពូលស្តីពីការផ្ដល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ចទ្វីបអាហ្វ្រិក។ កម្មវិធីទាំងពីរបានប្រព្រឹត្តិទៅនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភានេះ។

ក្នុងកិច្ចប្រជុំកំពូលស្តីពីការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ចទ្វីបអាហ្វ្រិក លោកប្រធានាធិបតីអេហ្ស៉ីប នឹងផ្តោតលើអត្ថបទជាច្រើនដែលបណ្តាប្រទេសអាហ្វ្រិកមានការយកចិត្តទុកដាក់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅបារាំងលើកនេះ លោកប្រធានាធិបតី Abdel-Fattah El-Siti និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Emmamuel Macron នឹងធ្វើការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរតូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ