ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត


ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត - ảnh 1
ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៥ មិថុនា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko
Widodo បានទទួលជួបសន្ទនាជាមួយឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh ដែលមកសម្តែងការគួរសមនិងអញ្ជើញ
សហជាអធិបតីសម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការ
ទ្វេភាគីវៀតណាម-ឥណ្ឌូណេស៊ី ថ្នាក់រដ្ឋមន្ត្រីការបរទេស (UBHTSP)។ ក្នុងជំនួប ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានស្នើរឲ្យប្រធានាធិបតី
ឥណ្ឌូណេស៊ីពិនិត្យមើលយ៉ាងសកម្មលើការនាំចូលកសិផលគ្រឿងអេឡិចត្រូនិក
និងបណ្ដាផលិតផលផ្សេងៗរបស់វៀតណាម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់
បញ្ជាណែនាំបណ្ដាក្រសួងស្ថាប័នពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃយន្តការសហ
ប្រតិបត្តិការបង្កើតយន្តការសហប្រតិបត្តិការថ្មីលើគ្រប់វិស័យសំដៅជំរុញទំនាក់
ទំនងដៃគូយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការនៅសមុទ្ធក្នុងនោះមានការ
បង្កើតខ្សែទូរស័ព្ទ hotline រវាង កងទ័ពជើងទឹកនៃប្រទេសទាំង ២ ជាដើម។

        ស្តីពីបញ្ហានៅសមុទ្រខាងកើត ប្រធានាធិបតី Widodo បានចែករំលែក ការព្រួយបារម្ភរបស់វៀតណាមអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនាពេលថ្មីៗនេះ ហើយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពសន្តិសុខ
និងសុវត្ថភាពនាវាចរណ៍និងអាកាសចរណ៍។ លោក Widodo មានគោល
បំណងថា៖ ភាគីទាក់ទិន នានាដោះស្រ័យជំលោះដោយសន្តិវិធីដោយឈរ
លើច្បាប់អន្តរជាតិ ក្នុងនោះ មាន អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ អនុវត្តដ៏ត្រឹមត្រូវសេចក្តី ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រខាងកើត (DOC) ខំប្រឹងប្រែងទទួលបានក្រមប្រតិបត្តិសំរាប់
ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ