ប្រធានាធិបតីឥណ្ឌូនេស៊ី លោក J. Widodo ទទួលបាន​កិត្យានុភាពខ្ពស់​ក្រោយ​រយៈពេលកាន់អំណាច

(VOVWORLD) - នាយកប្រតិបត្តិក្រុមហ៊ុន Indo Barometer លោក Muhammad Qodari បានលើកឡើងថា ស្រដៀងទៅនឹងអាណត្តិទី ១ រាល់បញ្ហាដែលប្រធា នាធិបតី លោក Widodo ត្រូវប្រឈមក្នុងអាណត្តិទីពីរ គឺ ត្រូវ គ្របដណ្តប់ដោយបញ្ហាសេដ្ឋកិច្ច។

យោងតាមលទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់ អង្គការស្ទង់មតិសាធារណៈ Indo Barometer ដែលបានប្រកាសនាថ្ងៃតី ១៦ ខែកុម្ភៈ បានឲ្យដឹងថាអត្រាអ្នកគាំទ្រដល់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្ថិតនៅកម្រិតខ្ពស់ ក្រោយរយៈពេល ១០០ ថ្ងៃ នៃការកាន់តំណែងសម្រាប់អាណត្តិទី ២។ ជាក់ស្ដែង មានមនុស្សជាង  ៧០% ដែលបានសួរគឺ ពេញចិត្តចំពោះប្រសិទ្ធភាពការងាររបស់ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បើ ប្រៀបធៀបទៅនឹង ៥៧.៥% ក្នុងឆ្នាំ ២០១៥ និង ៦៦,៤% ក្នុងឆ្នាំ ២០១៧។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក J. Widodo ទទួលបាន​កិត្យានុភាពខ្ពស់​ក្រោយ​រយៈពេលកាន់អំណាច - ảnh 1 ប្រធានាធិបតីឥណ្ឌូនេស៊ី លោក J. Widodo (រូបថត៖ TTXVN)

នាយកប្រតិបត្តិក្រុមហ៊ុន Indo Barometer លោក Muhammad Qodari បានលើកឡើងថា ស្រដៀងទៅនឹងអាណត្តិទី ១ រាល់បញ្ហាដែលប្រធានាធិបតី លោក Widodo ត្រូវប្រឈមក្នុងអាណត្តិទីពីរ គឺ ត្រូវ គ្របដណ្តប់ដោយបញ្ហាសេដ្ឋកិច្ច។ ចំណែកលោក Rokhmin Dahuri អ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូណេស៊ី (PDI-P) កាន់អំណាច បានចាត់ទុកថាអត្រាគាំទ្រខ្ពស់ចំពោះលោកប្រធានាធិប តី Widodo គឺអាចប៉ានស្នានទុកជាមុនបាន ប៉ុន្តែមិនគួរ អត្តនោម័តក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោកនៅតែជាប់គាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ