ប្រធានព្រឹទ្ធសភាជប៉ុនវាយតម្លៃខ្ពស់ចំពោះការស្រុះចិត្តគំនិតរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) -  ប្រធានព្រឹទ្ធសភាជប៉ុនលោកស្រី Santo Akiko នាថ្ងៃទី ២៩ ខែឧសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននិងគួរឱ្យចាប់អារម្មណ៍របស់វៀតណាម ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺ COVID-19 ដែលក្នុងនោះមានតួនា ទីសំខាន់របស់រដ្ឋសភាវៀតណាម ជាពិសេសការស្រុះចិត្តគំនិតនិងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរបស់ប្រជាជនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រធានព្រឹទ្ធសភាជប៉ុនវាយតម្លៃខ្ពស់ចំពោះការស្រុះចិត្តគំនិតរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 - ảnh 1ប្រធានព្រឹទ្ធសភាជប៉ុនលោកស្រី Santo Akiko បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam (រូបថតៈ TTXVN)

ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam នៅទីស្នាក់ការព្រឹទ្ធសភា ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ លោកស្រី Santo Akiko ក៏បានផ្តាំផ្ញើសេចក្តីអំណរគុណរបស់រដ្ឋសភាជប៉ុន (ទាំងព្រឹទ្ធសភានិងសភាជាន់ទាប) ជូនចំពោះរដ្ឋសភាវៀត ណាមនិងប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan ដែលបានប្រគល់អំណោយជាម៉ាស ចំនួន ២០.០០០ ដល់រដ្ឋសភាជប៉ុន បន្ទាប់ពីការផ្ទុះឡើងនៃ COVID-19 ហើយបាននិយាយថា រដ្ឋសភាជប៉ុនបានផ្ទេរម៉ាស់ទាំងនេះភ្លាមៗ ទៅកាន់មូលដ្ឋានសុខាភិបាលនិងបុគ្គលិកសុខាភិបាលជប៉ុន ដែលកំពុងឈរនៅខ្សែរប្រយុទ្ធជួរមុខដើម្បីប្រឆាំងនឹងជំងឺរាតត្បាត។

ចំពោះទំនាក់ទំនងជប៉ុន-វៀតណាម លោកស្រីប្រធានព្រឹទ្ធសភា Santo Akiko បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍល្អប្រសើរក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ  ជាពិសេសគឺការអភិវឌ្ឍដ៏វិជ្ជ មានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាជប៉ុននិងរដ្ឋសភាវៀតណាមផងដែរ។

អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តោតការយកចិត្តទុកដាក់ ដល់សហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានទាំងការជួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុនិងការថែទាំសុខភាពចាំបាច់ផង នៅក្នុងបរិបទនៃជំងឺរាតត្បាត។ លោក Vu Hong Nam បានអះអាងថា រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមជានិច្ចកាលប្រកៀកជាមួយប្រជាជន រដ្ឋាភិបាលនិងរដ្ឋសភាជប៉ុនក្នុងរាល់ការលំបាកទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ