ប្រធានរដ្ឋលោក Tran Dai Quang បំផុសចលនាបុណ្យតេតដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញជានិច្ច

(VOVWORLD) -នាព្រឹកថ្ងៃទី២១ខែកុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ចូលរួមនិងវាយស្គរបំផុសចលនា “បុណ្យតេតដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញជារៀងរហូត” ឆ្នាំច សំរឹទ្ធស័ក ២០១៨ នៅឃុំ Quan Binh ស្រុក Bach Thong ខេត្ត Bac Kan។
ប្រធានរដ្ឋលោក Tran Dai Quang បំផុសចលនាបុណ្យតេតដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញជានិច្ច - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang វាយស្គូបំផុសចលនាដាំដើមឈើ

 

អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Dai Quang បានសង្កត់ធ្ងន់ថា បុណ្យតេតដាំដើមឈើបានក្លាយទៅជាទំនៀមទម្លាប់យ៉ាងល្អប្រសើររបស់ប្រជាជន វៀតណាម ក្នុងប៉ុន្មានថ្ងៃអំណរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ទទួលនិទាឃរដូវ និង រួមចំណែកសកម្មក្នុងកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ជាពិសេស ការដាំដើមឈើ បង្កើតព្រៃនិងការពារព្រៃឈើកាន់តែមានអត្ថន័យនិងចរិតលក្ខ ណៈយុទ្ធសាស្ត្រពីមួយថ្ងៃទៅមួយថ្ងៃ៖

        “ខ្ញុំសូមអំពាវនាវក្រសួង ស្ថាប័ន តំបន់និងជនរួមជាតិទាំងឡាយទូទាំងប្រទេស ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក ២០១៨នេះ គប្បីសកម្មចូលរួមការដាំដើម ឈើ បង្កើតព្រៃ ដាំដើមឈើហូបផ្លែ ដាំដើមឈើការពារទន្លេ ដើមឈើអភិវឌ្ឍន៍សេដ្ឋ កិច្ច ។ល។ ឲ្យសមស្របនឹងលក្ខណៈជាក់ស្តែងរបស់តំបន់នីមួយៗ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់មនសិការ ការពារព្រៃ រាំងស្កាត់ការបំផ្លាញព្រៃឈើនិងធ្វើអាជីវកម្មព្រៃឈើខុសច្បាប់”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ