ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជជនិងមហេសី

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជជនិងមហេសី - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម​លោក Tran Dai
Quang និងលោកជំទាវ ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុបានអញ្ជើញយាង
មកដល់ទីក្រុងហាណូយក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី
២៨កុម្ភៈរហូតដល់ថ្ងៃទី៥មិនាឆ្នាំ២០១៧។​បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនាព្រឹក
 ថ្ងៃទី១មិនាមក ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang និងលោកជំទាវបាន
អបអរសាទរនូវដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អធិរាជជប៉ុននិង
មហេសី​ព្រមទាំងចាត់ទុកថាដំណើរទស្សនកិច្ចនេះមានអត្តន័យប្រវត្តិសាស្ត្រ
សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រះចៅអធិរាជជប៉ុននិងមហេសីក៏បាន
សម្តែងនូវ ការសោមនាស្សរីករាយដែលទ្រង់បានយាងដំណើរទស្សនកិច្ចនៅវៀត
ណាម ជាលើកដំបូង និងថ្លែងអំណរគុណចំពោះការទទួលរួសរាយរាក់ទាក់និង
កក់ក្តៅបំផុត របស់ប្រធានរដ្ឋលោក Tran Dai Quang លោកជំទាវ រដ្ឋនិងប្រជាជន
វៀតណាម។

        ក៏នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវបាន
អញ្ជើញឧទ្ទេសនាមជាមួយអធិរាជជប៉ុននិងមហេសីអំពីខឿនវប្បធម៌ពហុបែបពោរ
ពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម រួមទាំងសម្តែងគោលបំណងចង់ទទួល
 សមាជិកវង្សានុវង្សជប៉ុនមកទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៨ខាងមុខ ដែល
ជាឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ