ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុសលោក Alexander Lukashenko នាព្រឹកថ្ងៃទី ២៦ មិថុនា ប្រធារដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុសលោក Alexander Lukashenko នាព្រឹកថ្ងៃទី ២៦ មិថុនា ប្រធារដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០១៧។ ដំណើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុសរបស់ប្រធារដ្ឋ លោក Tran Dai Quang និងលោកជំទាវមានអត្ថន័យដ៏សែនសំខាន់អះអាងថាវៀតណាមគោរពនិងមាន
បំណងចង់បង្កើនទំនាក់ទំនងទ្វេភាគីជាមួយសាធារណរដ្ឋបេឡារុសដោយឥតឈប់ឈរបង្កើតកំលាំងចលករជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។

      បញ្ចប់ដំណើទស្សនកិច្ចជាផ្លូវការនៅបេឡារុស  ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីលោក Vladimir Putin ប្រធារដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ីចាប់ពីថ្ងៃទី ២៨ មិថុនា ដល់ថ្ងៃទី ១ កក្ដដា ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ