ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាអធិបតីកិច្ចសន្ទនាជាន់ខ្ពស់ក្រៅផ្លូវការ APEC - អាស៊ាន

(VOVWORLD) -នាល្ងាចថ្ងៃទី ១០ វិច្ឆិកានៅ ទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីកិច្ចសន្ទនាជាន់ខ្ពស់ក្រៅផ្លូវការរវាងសន្និសីទសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) និងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេណ៍ (អាស៊ាន)។ 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាអធិបតីកិច្ចសន្ទនាជាន់ខ្ពស់ក្រៅផ្លូវការ APEC - អាស៊ាន - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
អញ្ជើញជាអធិបតីកិច្ចសន្ទនាជាន់ខ្ពស់ក្រៅផ្លូវការ APEC - អាស៊ាន 

នាល្ងាចថ្ងៃទី ១០ វិច្ឆិកានៅ ទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីកិច្ចសន្ទនាជាន់ខ្ពស់ក្រៅផ្លូវការរវាងសន្និសីទសហប្រតបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) និងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេណ៍ (អាស៊ាន)។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា APEC និងអាស៊ានសុទ្ធតែជាយន្តការសមាហរណកម្មតំបន់ប្រកបដោយជោគជ័យ ហើយជានិច្ចកាលនាំមុខគេក្នុងការជំរុញកំណើន និងតភ្ជាប់សេដ្ឋកិច្ចតំបន់។ លោកបានឲ្យដឹងថា កិច្ចសន្ទនានេះគឺជាឱកាលល្អសម្រាប់ថ្នាក់ដឹកនាំចែករំលែកចក្ខុវិស័យ និងការតម្រង់ទិសចំពោះកិច្ចសហប្រតិបត្តិការAPEC - អាស៊ាន។

បណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC និងថ្នាក់ដឹកនាំ អាស៊ានបានឲ្យដឹងថា គប្បីជំរុញកិច្ចសហការរវាងយន្តការទាំងពីរនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ប្រកបដោយនិរន្តរភាព តម្លាភាព និងមានលទ្ធភាពបន្សាំខ្ពស់។

នេះគឺជាកិច្ចសន្ទនាលើកដំបូងរវាង APEC និងអាស៊ានដែល បានរៀបចំឡើងតាមការផ្ដើមគំនិតរបស់វៀតណាម។ កិច្ចសន្ទនានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការរួមសហការរវាងយន្តការសហប្រតិបត្តិការតំបន់សំខាន់ទាំងពីរគឺ APEC និងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ