ប្រធានរដ្ឋវៀតណាមជូនអំណោយអោយបណ្ដាគ្រួសារក្រីក្រនៅខេត្ត YEN BAI

 ប្រធានរដ្ឋវៀតណាមជូនអំណោយអោយបណ្ដាគ្រួសារក្រីក្រនៅខេត្ត YEN BAI - ảnh 1
បណ្ដាគ្រួសារក្រីក្រទទួលគោ(TTXVN)

(VOV)_ នាថ្ងៃទី១៧ វិច្ឆិកា នៅឃុំ Che Cu Nha ស្រុក Mu Cang Chai គណៈកម្មា
ធិការប្រជាជនខេត្ត Yen Bai (ភាគខាងជើងវៀតណាំ) បានរួមសហការជា​មួយ​សម្ព័ន្ធ
សមាគមន៍ទូរគមនាគមន៍យោធា Viettel ប្រគល់ជូនគោចំនួន៨០ក្បាល​ ជាអំណោយ
របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ចំពោះបណ្ដា​គ្រួសារក្រីក្រ មាន
ស្ថានភាពលំបាកជាពិសេសនៅឃុំចំនួន៣គឺ៖Pung Luong , Che Cu Nha , La Pan Tan ។
 ចាប់ពីខែឧសភា ឆ្នាំ ២០១៤មក ដោយមានការយកចិត្ត​ទុកដាក់ បញ្ជាណែនាំពីប្រ
ធានរដ្ឋ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធាត្រូវបានប្រគល់ភារកិច្ចសហប្រតិបត្តិ
ការជាមួយបញ្ជាការដ្ឋានការពារព្រំដែន គណៈកម្មាធិការប្រជាជនខេត្ត និងបណ្ដា
ស្ថាប័ន អង្គការលាតត្រដាងអនុវត្តកម្មវិធី៖​រួមដៃដើម្បីសហគមន៍ ​ដោយសារ៖ សហ
គមន៍ជួយឧបត្ថម្ភគ្នារួចផុតពីភាពក្រីក្រ អភិវឌ្ឍន៍ដ៏ចីរភាព។ តាមនោះ កម្មវិធីនឹង
ជួយឧបត្ថម្ភគ្រួសារក្រីក្រនិមួយៗនៅខេត្តព្រំដែនចំនួន១១ ភាគខាងជើងនិងពាយ័ព្យ គោ១ក្បាល ដោយមានតំលៃ១៥ពាន់លានដុង។ 

          គោលដៅរបស់កម្មវិធីនេះគឺល់ដំណាច់ឆ្នាំ២០១៥ បរិមាណគោដែលបានជួយ​
ឧបត្ថម្ភសំរាប់គ្រួសារក្រីក្រនៅខេត្ត Yen Bai មានចំនួន១០០ក្បាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ