ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Lang Son

ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Lang Son  - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Lang Son (Image: baolangson.vn)

(VOVworld) – នាថ្ងៃទី ១០ មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូការងារមជ្ឈឹមបានទៅបំពេញទស្សនកិច្ចការងារសំដៅត្រួតពិនិត្យ ស្ថានភាពក្នុងការធានាសន្តិសុខការពារប្រទេសតាមបណ្តោយខ្សែព្រំដែនជាមួយ
ចិននៅខេត្ត Lang Son (ភាគខាងជើងវៀតណាម)។ ប្រធានរដ្ឋវៀតណាមបានចុះ
សាកសួរសុខទុក្ខនិងជួបធ្វើការជាមួយប៉ុស្តិកងទ័ពការពារព្រំដែន Chi Ma  និងក្រុម សេដ្ឋកិច្ចនៃក្រសួងការពារប្រទេសលេខ ៣៣៨។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្នុងឋានៈជាអង្គភាពប្រចាំនៅតំបន់យុទ្ធសាស្ត្រ
និងនៅមានការលំបាកជាច្រើន ដូចច្នេះ កម្មាភិបាលយុទ្ធជនបណ្ដាអង្គភាពត្រូវពង្រឹង
ពង្រីកស្មារតីសាមគ្គីភាពដើម្បីកសាងអង្គភាពរឹងមាំលើគ្រប់វិស័យម្ចាស់ការគួបផ្សំ
ជាមួយបណ្ដាកំលាំងមានសមត្តកិច្ចដើម្បីអនុវត្តល្អភារកិច្ចការពារអធិបតេយ្យភាព
និងបូរណៈភាពដែនដីរបស់វៀតណាម។ទន្ទឹមនឹងនោះកំលាំងកងទ័ពការពារព្រំដែន
ត្រូវជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រជាដើម។នាថ្ងៃដ៏ដែលប្រធានរដ្ឋវៀតណាមក៏បានទៅសាកសួរសុខទុក្ខឃុំ​ Cao Lau ស្រុក Cao Loc និងជូនអំណោយសំរាប់ប្រជាជននៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ