ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ឈរឈ្មោះជាសមាជិកសភានៃ ទីក្រុងហូជីមិញ

(VOVWORLD) - ចំនួនបេក្ខជនឈរឈ្មោះជា សមាជិកសភានៃទីក្រុង ហូជីមិញមានចំនួន ៥០ នាក់ ក្នុងនោះម្ចាស់ឆ្នោតនឹងបោះឆ្នោតជ្រើសតាំង សមាជិកសភានីតិកាលទី១៥ ចំនួន ៣០នាក់៕
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ឈរឈ្មោះជាសមាជិកសភានៃ ទីក្រុងហូជីមិញ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc។ (រូបថត៖ vov.vn)
នាថ្ងៃទី២៣ ខែមេសា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញបានរៀបចំពិធីប្រគល់-ទទួលសំណុំឯកសារនិងបញ្ជីឈ្មោះបេក្ខជនដែលមាន លក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងអាណត្តិ២០២១-២០២៦។ តាមនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ត្រូវបានមជ្ឈឹមឧទ្ទេសនាមឲ្យឈរឈ្មោះជាសមាជិកសភានៃទីក្រុង ហូជីមិញ។ ក្រៅពីបញ្ជីឈ្មោះបេក្ខជនដែលត្រូវបានឧទ្ទេសនាមដោយមជ្ឈឹមចំនួន១៣ នាក់ ក៏មានបេក្ខជនចំនួន៣៧នាក់ទៀតដែលត្រូវបានឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់នៅទីក្រុងហូជីមិញផងដែរ។ ដូច្នេះហើយ ចំនួនបេក្ខជនឈរឈ្មោះជា សមាជិកសភានៃទីក្រុងហូជីមិញមានចំនួន ៥០ នាក់ ក្នុងនោះម្ចាស់ឆ្នោតនឹងបោះឆ្នោតជ្រើសតាំង សមាជិកសភានីតិកាលទី១៥ ចំនួន ៣០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ