ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលើកតម្កើង កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ២០២២

(VOVWORLD) - អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីលើកតម្កើង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ តថភាពជាក់ស្ដែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បាន បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកសិកម្ម និងតំបន់ជនបទ ជានិច្ចកាលជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ច ជាទីបង្អែកដ៏រឹងមាំរបស់បក្ស និងប្រជាជន នៅពេលដែលប្រទេសជាតិជួប ការលំបាកសាកល្បងម្ដងៗ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលើកតម្កើង កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ២០២២ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ឆ្នាំ២០២២។ (រូបថត៖ VOV)
ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃការបង្កើតសមាគមកសិករវៀតណាម នាយប់ ថ្ងៃទី ១៤ ខែតុលា នៅរដ្ឋធានីហាណូយ កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់បាន អញ្ជើញចូលរួមពិធីលើកតម្កើងនិងប្រគល់កិត្តិនាមជាកសិករឆ្នើមវៀតណាមឆ្នាំ២០២២ ។ កសិករទាំងអស់នេះ មានសមិទ្ធិផលលេចធ្លោក្នុងផលិតកម្ម អាជីវកម្ម ជំរុញការ ចងសម្ព័ន្ធ អភិវឌ្ឍសហករណ៍ កសាងជនបទថ្មី មានការច្នៃប្រឌិត គំនិតផ្ដួចផ្ដើម ជាច្រើន ក្នុងការចាប់ផ្តើមអាជីវកម្ម និងការផ្លាស់ប្តូរឌីជីថល។
អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីលើកតម្កើង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ តថភាពជាក់ស្ដែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បាន បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកសិកម្ម និងតំបន់ជនបទ ជានិច្ចកាលជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ច ជាទីបង្អែកដ៏រឹងមាំរបស់បក្ស និងប្រជាជន នៅពេលដែលប្រទេសជាតិជួប ការលំបាកសាកល្បងម្ដងៗ។ លោកប្រធានរដ្ឋបានស្នើឲ្យ សមាគមកសិករវៀតណាមគួរតែគៀរគរនិងប្រើ ប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធានទាំងអស់របស់វណ្ណៈកសិករ និង សមាសភាគសេដ្ឋកិច្ចក្នុង និងក្រៅប្រទេស ធ្វើឲ្យវិស័យកសិកម្ម កសិករ និងជនបទ មានជំហានអភិវឌ្ឍន៍កាន់តែលឿននិងប្រកបដោយចីរភាព។ ខិតខំប្រឹងប្រែងអនុវត្តន៍ ឲ្យបានគោលដៅកសាងកសិកម្មរីកចម្រើន កសិករអ្នកមាន ជនបទស៊ីវីល័យនិងទំនើប។ សមាគមកសិករវៀតណាមត្រូវមានដំណោះស្រាយជួយឧបត្ថម្ភជាក់ស្តែង និង មានប្រសិទ្ធភាព ដើម្បីជួយកសិករពង្រឹងការចងសម្ព័ន្ធ រៀបចំផលិតកម្មឡើងវិញ តាម ទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅកាន់ការផលិតទំនិញខ្នាតធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ