ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយគណៈប្រតិភូសេដ្ឋកិច្ចជប៉ុន- Viet Keidanren

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយក្រុមការងារនៃគណកម្មការសេដ្ឋកិច្ចជប៉ុន-វៀតណាម ចំណុះសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Kaidanren) ក្នុងឱកាស គណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយគណៈប្រតិភូសេដ្ឋកិច្ចជប៉ុន- Viet Keidanren - ảnh 1ទិដ្ឋភាពនៃជំនួប  

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា វៀតណាមបានកំណត់ ជប៉ុនជាដៃគូសំខាន់ យូរអង្វែងនិងមានបំណង រួមជាមួយជប៉ុន អភិ វឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងយ៉ាងល្អប្រសើនេះ។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យ Keidanren បន្តរួមសហការ ពន្លឿនឲ្យសហគ្រាសជប៉ុន បន្តធ្វើការវិនិយោគ លើបណ្តាវិស័យអាទិភាពនៅវៀតណាម  ជាពិសេស លើបណ្តាវិស័យជប៉ុនកំពុងជួយឧប ត្ថម្ភវៀតណាម ក្នុងយុទ្ធសាស្ត្រឧស្សាហកម្មភាវូបនីយកម្ម ក្នុងក្រខ័ណ្ឌនៃកិច្ចសហប្រតិ បត្តិការវៀតណាម-ជប៉ុន ឆ្ពោះទៅឆ្នាម២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។

លោក Kuniharu Nakamura ប្រធានគណកម្មការសេដ្ឋកិច្ចជប៉ុន - វៀតណាម បានអះអាងថា  Keidanren នឹងបន្តរួមសហការជាមួយវៀតណាមក្នុងការអនុវត្តគោលគំនិតរួមវៀតណាម-ជប៉ុន តាមនោះ រួមចំណែកសំខាន់ទៅក្នុងការកែលំអបរិយា កាសវិនិយោគ ជម្រុញការទាក់ទាញប្រភពទុនវិនិយោគពីបរទេសមានគុណភាពខ្ពស់ចូល មកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ