ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An
(រូបថតៈ VOV)

(VOVworld)-នាព្រឹកថ្ងៃទី២៩មេសា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An ស្តីអំពីស្ថានភាពអភិវឌ្ឍន៍
 សេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិលើទូទាំងខេត្ត។ ថ្លែងមតិនៅទីនេះ
លោក Tran Dai Quang បានលើកច្បាស់ថា៖

       “ខ្ញុំស្នើឲ្យខេត្ត គប្បីបន្តអនុវត្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឲ្យផ្សាភ្ចាប់
 ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសអភិវឌ្ឍន៍ឆាប់រហ័សប្រកបដោយ
និរន្តរភាព។ ជាពិសេស ខេត្តគប្បីប្រមូលផ្តុំ បញ្ជាណែនាំជម្រុញល្បឿនកសាង
គម្រោងការ សំណង់សំខាន់ៗ ព្រមទាំងបង្កើនការត្រួតពិនិត្យ ឃ្លាំមើលការអនុវត្ត
រាល់គម្រោងការនេះ”។

       ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម លោកប្រធានររដ្ឋបានសំណូមពរឲ្យខេត្តត្រូវ
អភិវឌ្ឍន៍តាមទិសកសិកម្មអេកូឡូស៊ី អនុវត្តបច្ចេកវិទ្យាជីវៈសាស្ត្រនិងបច្ចេកវិទ្យា
ខ្ពស់។ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តគប្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍
ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍អេកូឡូស៊ី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ