ប្រធានរដ្ឋវៀតណាមអញ្ជើញបញ្ជាណែនាំមហាសន្និបាតបក្សភាគខេត្ត Binh Duong

ប្រធានរដ្ឋវៀតណាមអញ្ជើញបញ្ជាណែនាំមហាសន្និបាតបក្សភាគខេត្ត Binh Duong - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី២៦ តុលា មហាសន្និបាតបក្សភាគខេត្ត Binh Duong ភាគ
ខាងត្បូងវៀតណាម អាណត្តិ២០១៥-២០២០​បានប្រារព្ធជាផ្លូវការ។ថ្លែងមតិបញ្ជា
ណែនាំមហាសន្និបាត ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានក្រើនរំលឹក
ខេត្ត Binh Duong ត្រូវប្រមូលផ្ដុំអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវការរៀបចំរចនា
សម្ព័ន្ធសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនតាមទិសលើកកំពស់ទិន្នផល
គុណភាព ប្រសិទ្ធិភាពនិងសមត្ថភាពប្រកួតប្រជែង។បន្តកែលំអបរិយាកាសវិនិ
យោគ ទាក់ទាញការវិនិយោគ ផ្ដល់អាទិភាពសំរាប់ការអភិវឌ្ឍន៍ឧស្សាហកម្មប្រើ
ប្រាស់បច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មបៃតង។លោក Truong Tan Sang បានលើក
ច្បាស់ថា៖
“ផែនការមេអភិវឌ្ឍន៍ខេត្ត Binh Duong ត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយការអភិ
វឌ្ឍន៍រួមនៃតំបន់ ជាពិសេសគឺក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កិច្ចការ
ពារបរិស្ថាន បណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងលើកកំពស់សមត្ថភាព វិទ្យា
សាស្ត្របច្ចេកវិទ្យា។បក្សភាគខេត្ត Binh Duong គប្បីខំប្រឹងប្រែងដើម្បី អភិវឌ្ឍន៍យ៉ាង
លឿននិងនិរន្តរភាព កសាងខេត្ត Binh Duong ក្លាយទៅជានគរ អារិយ្យធម៌ ទំនើន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ