ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត Tay Ninh

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនជាតិ នៃស្រុក Tan Bien ខេត្ត Tay Ninh នោះ  ខេត្ត Tay Ninh បានរៀបចំនូវសកម្មភាពតបស្នងសងគុណ សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី និងរៀបចំពិធីកោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀត ណាមដែលពលីកម្មក្នុងអំឡុងពេលសង្រ្គាមនៅកម្ពុជា។ ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរបស់រដ្ឋសភា រួមទាំងតំណាងក្រសួងនានាបានចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពផងដែរ។

 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត Tay Ninh - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី នៅខេត្ត Tay Ninh  (រូបថត: VOV)

សូមគូសបញ្ជាក់ថា នាពេលថ្មីៗនេះ ខេត្ត Tay Ninh បានប្រមូលផ្តុំនូវអដ្ឋិធាតុយុទ្ធជន ពលីចំនួន ២៤៥ ដែលក្នុងនោះ អដ្ឋិធាតុចំនួន ២៣៩ ត្រូវបានប្រមូលផ្តុំពីកម្ពុជា និងអដិ្ឋធាតុចំនួន ៦ ទៀតត្រូវបានប្រមូលផ្តុំនៅលើទឹកដីខេត្ត Tay Ninh តែម្តង។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចុះមូលដ្ឋាន ជូនអំណោយដល់វិរៈអ្នកម្តាយ Nguyen Thi Thua នៅទីរួមស្រុក Tan Bien ស្រុក Tan Bien ព្រមទាំងជូនអំណោយដល់វីរៈជន Phan Van Dien នៅខ័ណ្ឌទី១ ទីក្រុង Tay Ninh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ