ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel

(VOVWORLD) - ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាច្រើន និងបង្ហាញអំពីទំនាកទំនងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel (រូបថត៖ quochoi.vn)

នាថ្ងៃទី ២០ មេសា តាមម៉ោងក្នុងស្រុក នៅវិមានបដិវត្តគុយបាក្នុងទីក្រុង Havana ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំបដិវត្តគុយបា លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ។

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាច្រើន និងបង្ហាញអំពីទំនាកទំនងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់សៀវភៅ “ទ្រឹស្តី និងការអនុវត្តមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

នាយប់ថ្ងៃដដែល តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández បានចូលរួមកម្មវិធីវប្បធម៌ និងសិល្បៈដើម្បីអបអរសាទរជោគជ័យនៃសម័យប្រជុំពិសេសរដ្ឋសភាគុយបានីតិកាលទី១០; អបអរសាទរខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំ Fidel Castro Ruz ទៅកាន់វៀតណាម និងទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង; រំលឹកខួបលើកទី ៦០នៃការបង្កើតគណៈកម្មាធិការសាមគ្គីភាពជាមួយវៀតណាមខាងត្បូង និងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦០ - ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ