ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម”

(VOVWORLD) - សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ បានលើកទឹកចិត្ត កៀរគរបក្សទាំងមូល ប្រជាជនទាំងមូល ពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារគ្រប់ការលំបាកលំបាកទាំងអស់ដើម្បីបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម” - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងបណ្ដាតំណាងចូលរួមកម្មវិធីសិល្បៈ។ (រូបថត៖ VOV)

នាយប់ថ្ងៃទី ៣ មិថុនា នៅរោងមហោស្រពទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិ
វៀតណាម” ដែលរៀបចំឡើងដោយកាសែតតំណាងប្រជាជន ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ (១១ មិថុនា ឆ្នាំ១៩៤៨ - ១១ មិថុនា ឆ្នាំ២០២៣)។

ក្រោយពីបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ជោគវាសនារបស់ប្រទេសជាតិស្ថិតនៅក្នុងស្ថានការណ៍លំបាកយ៉ាងខ្លាំង។ លោកប្រធានហូជីមិញបានយល់ឃើញពីភាពចាំបាច់នៃការកៀរគរកម្លាំងពលំរបស់ប្រជាជាតិវៀតណាមទាំងមូលដើម្បី បំពេញភារកិច្ចបន្ទាន់នៃបដិវត្តន៍។ តាមគំនិតផ្តួចផ្តើមរបស់លោកប្រធានហូជីមិញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ១៩៤៨ គណៈកម្មាធិការមជ្ឈិមបក្សបានចេញសារាចរណ៍ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ ដើម្បីលើកទឹកចិត្តកងកម្លាំងទាំងអស់ចូលរួមការតស៊ូនិងកសាងប្រទេសជាតិ។ បន្ទាប់មក ក្នុងឱកាសរំលឹកខួប ១០០០ ថ្ងៃនៃការតស៊ូ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញ បានចេញ “សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ”។

សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ បានលើកទឹកចិត្ត កៀរគរបក្សទាំងមូល ប្រជាជនទាំងមូល ពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារគ្រប់ការលំបាកលំបាកទាំងអស់ដើម្បីបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់។

ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមកនេះ សតិអារម្មណ៍អំពីការប្រឡងប្រណាំងស្នេហាជាតិរបស់ប្រធានហូជីមិញ ត្រូវបានបក្ស និងប្រជាជនអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតក្នុងសម័យបដិវត្តន៍នីមួយៗ; ចលនាប្រឡងប្រណាំងស្នេហាជាតិជាច្រើនត្រូវបានបំផុសឡើង ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង; គំរូឆ្នើមៗជាច្រើនត្រូវបានរកឃើញនៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ