ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម

(VOVWORLD) -ក្នុងឱកាសអបអរសាទរខួបលើកទី ៨៩ នៃទិវានារីវៀតណាមនោះ នាថ្ងៃទី ១៨ តុលានៅវិមានរដ្ឋសភាប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម (រូបថត៖ quochoi.vn)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមដែលបានក្លាយជាក្រុមលេខ ១ ក្នុងតំបន់ ដោយដណ្តើមបានជើងឯកអាស៊ីអាគ្នេយ៍ចំនួន ៣ លើក ហើយ ៥ លើកឈ្នះមេដាយមាស នៅ Sea Games ហើយបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ ទី ៦ នៅអាស៊ីនិងចំណាត់ថ្នាក់ទី ៣៤ នៅលើពិភពលោកលើតារាងរៀបចំណាត់ថ្នាក់បាល់ទាត់របស់ FIFA ផងដែរ។លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាទោះបីជាប្រភពថវិកាសម្រាប់វិនិយោគលើបាល់ទាត់នារីនៅមានកម្រិតក៏ដោយ ប៉ុន្តែ ស្នាដៃដែលក្រុមជម្រើសបាល់ទាត់នារីទទួលបាន បង្ហាញពីសក្តានុពលនៃការអភិវឌ្ឍន៍បាល់ទាត់នារីនៅវៀតណាមគឺធំធេងណាស់។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖

“កីឡាបាល់ទាត់នារីមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ ទស្សនិកជនបើយើងមានវិធីសាស្ត្រត្រឹមត្រូវ។ ដើម្បីបំពេញនូវប្រការនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងនិងការច្នៃប្រឌិតរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម របស់ក្លឹបនីមួយៗក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានក្នុងការផ្សព្វផ្សាយអំពីបាល់ទាត់នារី ដើម្បីប្រជាជនកាន់តែមានការចាប់អារម្មណ៍ និងលើកទឹកចិត្តដល់កីឡាបាល់ទាត់នារីជាច្រើនថែមទៀត”។

ទន្ទឹមនឹងការជូនពរក្នុងឱកាសខួបលើកទី ៨៩ នៃទិវានារីវៀតណាមនេះដែរប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានជូនពរដល់កីឡាការិនីនៃក្រុមបាល់ទាត់នារីជម្រើសជាតិ បន្តឈ្នះនៅក្នុងការប្រកួតដូចជាSea Games នាចុងឆ្នាំនេះនៅប្រទេសហ្វីលីពីនហើយជាងនេះទៅទៀត គឺការចូលរួមការប្រកួតបាល់ទាត់នារីWorld Cup នៅឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ