ប្រធានរដ្ឋសភាវៀតណាម៖ គួរតែបង្កើនការកសាង អនុវត្តសកម្មភាពឃ្លាំមើល របស់រដ្ឋសភានិងរណសិរ្សមាតុភូមិ

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថាប័នទាំងពីរគួរតែសហការយ៉ាងស្អិតរមួតនិងប្រកបដោយ ប្រសិទ្ធភាពថែមទៀតដើម្បីសម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយដែលត្រូវបានប្រគល់ជូន។ 
ប្រធានរដ្ឋសភាវៀតណាម៖ គួរតែបង្កើនការកសាង អនុវត្តសកម្មភាពឃ្លាំមើល របស់រដ្ឋសភានិងរណសិរ្សមាតុភូមិ - ảnh 1 ថ្នាក់ដឹកនាំរដ្ឋសភានិងមជ្ឈឹមរណសិរ្សមាតុភូចុះហត្ថលេខាលើយន្តការសហការគ្នា (រូបថត៖ VOV)


នាព្រឹកថ្ងៃទី១៤ មីនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទបូក សរុបរយៈពេល១៥ឆ្នាំ អនុវត្តន៍កិច្ចសហការរវាងគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភានិងអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានមជ្ឈឹមរណសិរ្ស មាតុភូមិលោក Tran Thanh Man អញ្ជើញធ្វើជាសហអធិបតីក្នុងសន្និសីទ។

        ថ្លែងមតិក្នុងសន្និសីទ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថាប័នទាំងពីរគួរតែសហការយ៉ាងស្អិតរមួតនិងប្រកបដោយ ប្រសិទ្ធភាពថែមទៀតដើម្បីសម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយដែលត្រូវបានប្រគល់ជូន។

          “ខ្ញុំស្នើឲ្យស្ថាប័នទាំងពីរត្រូវសហការគ្នាប្រកបដោយប្រសិទ្ធភាពថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានការកសាងគម្រោងច្បាប់មួយចំនួនដែលទាក់ទិនដល់ សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់ពលរដ្ឋ ការរៀបចំក្បាលម៉ាស៊ីន រដ្ឋដូចជា៖ ច្បាប់ចោទប្រកាន់ ច្បាប់បង្ការប្រឆាំងអំពើពុករលួយ ច្បាប់អង្គភាព រដ្ឋបាល-សេដ្ឋកិច្ចពិសេសជាដើម”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ