ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree

(VOVWORLD) -លោកស្រី  Nguyen Thi Kim Ngan មានការជឿជាក់ថាដំណើរព្រះរាជទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ព្រះរាជបុត្រីនឹងរួមវិភាគទានទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងស៊ុយអែត ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី  Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree 

នាថ្ងៃទី ៦ ខែឧសភានៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយ ព្រះរាជបុត្រីស៊ុយអែតVictoria Ingrid Alice Desiree ដែលកំពុងយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាមនោះ  ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan មានការជឿជាក់ថាដំណើរព្រះរាជទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ព្រះរាជបុត្រីនឹងរួមវិភាគទានទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងស៊ុយអែត ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់សំរាប់ប្រទេសស៊ុយអ៊ែតជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។

ជាកិច្ចឆ្លើយតប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree មានព្រះរាជបន្ទូលថា ព្រះរាជដំណើរទស្សនកិច្ចនេះមានការចូលរួមរបស់សហគ្រាសស៊ុយអ៊ែតជាង ៥០ អង្គភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។វៀតណាមមានទីតាំងសំខាន់នៅក្នុងតំបន់ ហើយនេះជាឱកាសដ៏ល្អសម្រាប់សហគ្រាសស៊ុយអែត ដើម្បីជ្រៀតចូលទីផ្សារអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ