ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan៖ បន្តការផ្លាស់ប្តូរថ្មីនិងលើកកម្ពស់គុណភាពនៃការធ្វើសកម្មភាពរបស់រដ្ឋសភា

(VOVWORLD) - នាព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់សម័យប្រជុំលើកទី៦។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan៖ បន្តការផ្លាស់ប្តូរថ្មីនិងលើកកម្ពស់គុណភាពនៃការធ្វើសកម្មភាពរបស់រដ្ឋសភា - ảnh 1 ទីដ្ឋភាពនៃសម័យប្រជុំ 

អញ្ជើញថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅសម័យនេះ រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាក៏បានអនុម័តលើច្បាប់ចំនួន៩និងបានផ្តល់យោបល់លើពង្រាងច្បាប់ចំនួន៦ផ្សេងទៀត។ ជាពិសេសនៅកិច្ចប្រជុំនេះ រដ្ឋសភាបានផ្តល់សច្ចា ប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់ព័ន្ធដទៃទៀត។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំលើកទី៦ជាកិច្ចប្រជុំចុងក្រោយសម្រាប់ឆ្នាំ២០១៨ ព្រមទាំងជាកិច្ចប្រជុំពោរពេញដោយអត្ថន័យ ដោយបានវាយតម្លៃនូវគុណភាពពាក់កណ្តាលអាណត្តិ ចំពោះរាល់ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីសេដ្ឋកិច្ច - សង្គម និងថវិការដ្ឋ។ តាមរយៈការវាយតម្លៃនេះបានបង្ហាញច្បាស់ថា ថ្វីត្បិតតែត្រូវប្រឈមមុខជាមួយនឹងការលំបាកជាច្រើន ប៉ុន្តែសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ ២០១៨និងរយៈពេល ៣ ឆ្នាំកន្លង ទៅរបស់វៀតណាម នៅតែទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់; ផលិត ផលក្នុងស្រុកសរុបមានកំណើនសកម្ម សន្តិសុខសង្គមមានស្ថិរភាពនិងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអ ហើយឋានៈរបស់វៀតណាមក្នុងតំបន់និងលើពិភពលោកត្រូវបានលើកកម្ពស់”។

មុនពេលបិទបញ្ចប់សម័យប្រជុំ  រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើបណ្តាច្បាប់ទាក់ទងនឹងការរៀបចំផែនការ; ច្បាប់ស្តីពីការ ទប់ស្កាត់និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ (ធ្វើវិសោធនកម្ម) និងច្បាប់ប៉ូលីសប្រជាជន (ធ្វើវិសោធនកម្ម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ