ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រពៃណីប៉ូលីសសមុទ្រវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃ២៨ខែសីហានៅទីក្រុងហាណូយ  បញ្ជាការដ្ឋានប៉ូលីសសមុទ្របានរៀបចំពិធីរំលឹកខួបលើកទី២០នៃទិវាប្រពៃណីនិងទទួលគ្រឿងឥសរ្សិយយសថ្នាក់ទី៣។ នៅក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់គ្រឿងឥស្សិរយយសថ្នាក់ទី៣ចំពោះបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម ដោយទទួលស្គាល់រាល់ស្នាដៃដែលប៉ូលីសសមុទ្រទទួលបាន។
b
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រពៃណីប៉ូលីសសមុទ្រវៀតណាម - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងពិធី (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កោះសមុទ្រវៀតណាមមានតួនាទីនិងទីតាំងពិសេសសម្រាប់បុព្វហេតុកសាងនិងការពារប្រទេស។ ដោយការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងទាំងមូលនិងប្រជាជនទាំងមូល វៀតណាមកំពុងក្លាយទៅជាប្រទេសមានប្រៀបខ្លាំងអំពីសមុទ្រ ធ្វើមានពីសមុទ្រ តាមនោះលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ។

“ចំពោះមុខស្ថានភាពពិភពលោកនិងតំបន់ត្រូវបានព្យាករណ៍ថា  នៅតែមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ពិបាកស្មានបាន ហើយសកម្មភាពនៃជម្លោះអធិបតេយ្យភាពនៅក្នុងសមុទ្រខាងកើតនិងតំបន់សមុទ្រសំខាន់ៗរបស់វៀតណានៅបង្កប់ កត្តាបង្ករ អស្ថេរភាព។ ហេតុដូច្នេះ ភារកិច្ចប្រយុទ្ធប្រឆាំងដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស ធានាវិស័យការពារជាតិ សន្តិសុខនិងសណ្តាប់ ធ្នាប់ សុវត្ថភាពសង្គមកំពុងដាក់ចេញការសាកល្បងជាមួយឱកាសងាយស្រួល។ ដើម្បីទទួលបានមូលដ្ឋានច្បាប់ល្អជាងមុនសម្រាប់កងកម្លាំងប៉ូលីសសមុទ្រ វៀតណាមត្រូវបំពេញឲ្យបានល្អថែមទៀតនូវភារកិច្ចរបស់ខ្លួន។  រដ្ឋសភា នាពេលខាងមុខនឹងពិចារណានិងអនុម័តច្បាប់ប៉ូលីសការពារសមុទ្រវៀតណាមនៅសម័យប្រជុំលើកទី ៦”។ នេះបើតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thị Kim Ngan។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រពៃណីប៉ូលីសសមុទ្រវៀតណាម - ảnh 2ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim  Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) 

ដើម្បីធានាកងកម្លាំងប៉ូលីសសមុទ្របំពេញការងារបានល្អប្រសើរក្នុងភារកិច្ចការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យជាតិ សិទ្ធិយុត្តាធិការជាតិនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពនៅលើសមុទ្រនិងលើដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកឡើងនូវភារកិច្ចសំខាន់ៗមួយចំនួនក្នុងពេលខាងមុខ។ តាមនោះលោកស្រីប្រធានរដ្ឋសភាបានស្នើ ឱ្យកងកម្លាំងប៉ូលីសសមុទ្រត្រូវផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ លើកម្ពស់គុណភាពហ្វឹក ហ្វឺនបណ្តុះបណ្តាល គោរពច្បាប់និងវិន័យដើម្បីឆ្លើយតបតាមតម្រូវការនៃការកសាង កងកម្លាំងប៉ូលីសសមុទ្រវៀតណាមបដិវត្តន៍ ត្រឹមត្រូវ ចំណាន និងទំនើប៖ “បង្កើនការងារហ្វឹកហ្វឺននិងការបំប៉ន់ក្រុមមន្រ្តីនិងភ្នាក់ងារដើម្បីបង្កើនសមត្ថភាពធ្វើជាម្ចាស់លើឧបករណ៍ អាវុធ ជាពិសេសបំពាក់គ្រឿងបរិក្ខារនិងអាវុធថ្មី ពូកែខាងជំនាញវិជ្ជាជីវៈ ប៉ិនប្រសបយុទ្ធវិធី និងវិធានការសម្រាប់ការការពារអធិបតេយ្យភាពកោះសមុទ្រ។ ម្យ៉ាងវិញទៀត មានផែនការប្រយុទ្ធប្រឆាំងនឹងបរទេសដែលចូលធ្វើ រុករកនៅតាមសមុទ្រការ ប្រឆាំងចោរកម្ម ប្លន់ប្រដាប់អាវុធ រត់ពន្ធ ការក្លែងបន្លំពាណិជ្ជ កម្មស្វែងរកនិងសង្គ្រោះបន្ទាន់ ក្តាប់ជាប់ច្បាប់វៀតណាមនិងរាល់សន្ធិសញ្ញាអន្តរជាតិ ពាក់ព័ន្ធផងដែរ”។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រពៃណីប៉ូលីសសមុទ្រវៀតណាម - ảnh 3ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាបន្ទប់ប្រពៃណីរបស់កងកម្លាំងប៉ូលីសការពារសមុទ្រវៀតណាម(រូបថតៈ TTXVN) 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រពៃណីប៉ូលីសសមុទ្រវៀតណាម - ảnh 4រូបថតៈ TTXVN 

ប្រធានរដ្ឋសភាក៏បានក្រើនរំលឹកថា ប៉ូលីសសមុទ្របានធ្វើការយ៉ាងល្អក្នុងការផ្សព្វ ផ្សាយនិងអប់រំច្បាប់ដល់ប្រជាជននិងអ្នកនេសាទ អនុវត្តល្អកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ រួមជាមួយកងកម្លាំងប្រតិបត្តិច្បាប់លើសមុទ្រ ដើម្បីសម្របសម្រួលនិងចាត់វិធានការសមស្រប ដោយធានា រក្សារឹងមាំអធិបតេយ្យភាព សណ្ដាប់ធ្នាប់សន្តិសុខនិងសុវត្ថិភាពនៅលើសមុទ្រដើម្បីឱ្យប្រទេសជាតិមានបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ