ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា

(VOVWORLD) - នារសៀលថ្ងៃទី១០ខែឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌានិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមមហាពិធីបុណ្យវិសា ខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ (Vesak ២០១៩) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩។ 
ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា  - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីឥណ្ឌានិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា គោលនយោបាយឥតងាករេរបស់វៀតណាម គឺជានិច្ចកាលចង់ជំរុញទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌាឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា មហាពិធីបុណ្យ Vesak ២០១៩ ដោយវៀតណាមទទួលរៀបចំលើកនេះ គឺទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំទូទាំងពិភពលោក ក្នុងនោះមានប្រទេសឥណ្ឌា ហើយប្រការនេះ បានរួមចំណែកទៅក្នុងជោគជ័យនៃបមហាពិធីបុណ្យផងដែរ។

រីឯអនុប្រធានាធិបតីឥណ្ឌា លោក Venkaiah បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រពៃ លើគ្រប់វិស័យ ពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មដល់ការជួបប្រាស្រ័យវប្បធម៌ជាដើម។ អនុប្រធានាធិបតីឥណ្ឌាបានអះអាងថា ឥណ្ឌាជានិច្ចកាល គាំទ្រវៀតណាមជាចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃនៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

យោងតាមថ្នាក់ដឹកនាំទាំងពីររូបនេះ ទំនាក់ទំនងរវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរ វៀតណាម - ឥណ្ឌា នាប៉ុន្មានឆ្នាំកន្លងទៅ មានការអភិវឌ្ឍដោយឥតឈប់ឈរ  រួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌា។ នាពេលខាងមុខ ភាគីទាំងពីរត្រូវបង្កើនការជួបប្រាស្រ័យ រវាងស្ថាប័នរដ្ឋសភា ក្រុមសមាជិកសភា ជាពិសេសគឺគាំទ្រគ្នាទៅវិញទៅមកលើបណ្តាបញ្ហាទ្វេភាគី តំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ